
មានហេតុការណ៍អាក្រក់មួយកើតឡើង នៅឯឆ្នេរសមុទ្រ Costa da Caparica ប្រទេសព័រទុយហ្គាល់ ដែលបណ្ដាលឲ្យមនុស្ស ពីរនាក់ ត្រូវបានស្លាប់ភ្លាមៗ នៅពេលដែលយន្តហោះខ្នាតតូចមួយគ្រឿង ដែលកំពុងរៀនបើកបរ ធ្វើការចុះចតជាបន្ទាន់ ។ បើយោងតាមសារព័ត៌មាន CNN បានចុះផ្សាយនាពេលថ្មីៗនេះ។
មេបញ្ជាការកងទ័ពជើងទឹកព័រទុយហ្គាល់លោក Jose Isabel បានប្រាប់ឲ្យដឹងថា ជនរងគ្រោះ ដែលស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍ខាងលើមាន ក្មេងស្រីអាយុ ៨ឆ្នាំ និងបុរសវ័យ ៥៦ឆ្នាំ គឺជាប្រជាជនព័រទុយហ្គាល់។ អាជ្ញាធរបានបន្តទៀតថា ជនរងគ្រោះទាំងពីរនាក់ត្រូវបានគេមើលឃើញថា មិនអាចរត់គេចខ្លួនពីការចុះចតជាបន្ទាន់របស់យន្តហោះនេះ។

ជុំវិញហេតុការណ៍នេះ អាជ្ញាធរព័រទុយហ្គាល់ បាននិយាយថា ជនបង្កហេតុទាំងពីរ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងសួរនាំ នៅស្ថានីយប៉ូលិសក្នុងតំបន់ Setúbal៕

