
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើសេចក្ដីព្រាងច្បាប់ដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី កាលពីម្សិលមិញនេះ។ បើយោងតាមគេហទំព័រសារព័ត៌មាន channelnewsasia បានចេញផ្សាយនាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែកក្កដា ឆ្នាំ ២០១៧។
ច្បាប់ដាក់ទណ្ឌកម្មថ្មីខាងលើនេះ ក្នុងគោលបំណងដាក់ទណ្ឌកម្ម លើទីក្រុងមូស្គូ សម្រាប់ការចោទប្រកាន់ក្នុងរឿង លូកដៃចូលក្នុងកិច្ចការបោះឆ្នោតប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៦ បើទោះបីជាប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបដិសេធជាច្រើនដងក៏ដោយ។
គួរបញ្ជាក់ផងដែរថា ដោយសារទណ្ឌកម្មនេះដែរ រដ្ឋាភិបាលទីក្រុងមូស្គូ បានសម្រេចបណ្ដេញមន្ត្រីការទូតអាមេរិក ប្រចាំរុស្ស៊ីជាង ៧៥៥នាក់ ចេញពីប្រទេស ហើយថែមទាំងអះអាងទៀតថា ខ្លួននឹង ចាត់វិធានការសងសឹកឲ្យដូចគ្នាទៅនឹងអ្វីដែលទីក្រុងវ៉ាស៊ីនតោន បានធ្វើមកលើខ្លួន៕

