Sponsor
Amapapa News

ប្រហែលជាមួយម៉ោងមុននេះបន្តិច លោក ផែង វណ្ណៈ បានបង្ហោះសារដ៏មានអត្ថន័យសម្រាប់មហាជនជាច្រើនគិត ជុំវិញបញ្ហាចាប់ស្ត្រីឈ្មោះ love Riya លក់ឡេក្លែងក្លាយ ដោយលោកបានរៀបរាប់យ៉ាងដូចនេះថា:

ថៅកែលាយឡេក្លែងក្លាយ​ និងរោងចក្រលាយឡេ​ដ៏ធំ ត្រូវ​សមត្ថកិច្ច​បង្ក្រាប​ រោងចក្រលាយឡេខុសច្បាប់ដ៏ធំ ស្ថិតនៅភូមិព្រែកតាពៅ​ សង្កាត់​ដើមមៀន​ ក្រុងតាខ្មៅ​ ត្រូវ​បាននគរបាលបង្ក្រាប​និង​ចាប់ថៅកែរោងចក្របញ្ជូនទៅតុលាការ​បន្ទាប់ពីឡេក្លែងក្លាយនេះមានអានុភាពគ្រោះថ្នាក់ជាងគ្រឿងញៀន​ និងម្ហូបចំណីអាហារគីមី​ ។​ ការចុះបង្ក្រាបនេះបានធ្វើឡើងបន្ទាប់ពី​សង្ស័យថាឡេក្លែងក្លាយនេះគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់​ និង​ អាចសម្លាប់មនុស្សអស់ច្រើននាក់​ ?​

ខាងក្រោមនេះជាឧបករណ៍និងម៉ាស៊ឺន​លាយឡេក្លែងក្លាយខុសច្បាប់​ មានកាធុនដែកមួយ​ វែកមួយ​ ​ម្សៅលាយឡេរាប់សិបតោន​ ។​ សូមអបអរសារទរ​ និង​ កោតសរសើរ​ចំពោះស្នាដៃដ៏ធំធេងរបស់សមត្ថកិច្ចដែល​បានស្រាវជ្រាវបង្ក្រាបរោងចក្រលាយឡេក្លែងក្លាយដ៏ធំមហិមានៅព្រះរាជាណាចក្រកម្ពុជា​ ។​ សូមតុលាការដាក់គុកអោយបានធ្ងន់ធ្ងរ​បំផុត ព្រោះការបង្កើតរោងចក្រលាយឡេក្លែងក្លាយនេះ​ ជាបទឧក្រិដ្ឋធ្ងន់ធ្ងរ​មានគ្រោះថ្នាក់ដល់មនុស្សសាហាវជាងគ្រឿងញៀនទៅទៀត​ ។

ហើយលោកក៍បានបន្ថែមទៀតថា ៖ មហាជនផ្ទុះប្រតិកម្មកក្រើក​ Facebook រឿងចាប់អ្នកលក់ឡេដាក់គុក​ ដោយ​មហាជនយល់ថាជារឿងអយុត្តិធម៌បំផុតដែលគ្នារកស៊ីបន្តិចបន្តួចត្រូវចាប់ដាក់គុកខណ:ឈ្មួញនាំម្ហូបអាហារ​ បន្លែ​ ផ្លែឈើ​ ពីប្រទេសជិតខាងសង្ស័យមានសាធាតុគីមី​មិនត្រូវបានត្រួតពិនិត្យ​ ។​

ការងារលក់ដូរតាម​ online ជាមុខរបរដ៏ពេញនិយមរបស់យុវជនសម័យ​ Facebook ជាពិសេសយុវជនដែល​រៀនចប់រកការងារធ្វើមិនបានក៏នាំគ្នាប្រកបរបរលក់ផលិតផលផ្សេងៗតាម​ online ដើម្បីចឹញ្ចឹមជីវិត​ ។​ ការចាប់យកមុខរបរនេះជាផ្នែកមួយរួមចំណែកកាត់បន្ថយការលំបាករបស់រាជរដ្ឋាភិបាលក្នុងការរកទីផ្សារការងារជូនយុវជនផងដែរ​ ។​

សមត្ថកិច្ច​ ឬ​ ស្ថាប័នជំនាញ​​ពាក់ព័ន្ធ​ គួរមាន​ការលើកទឹកចិត្ត​ ហើយបង្កើតយន្តការគ្រប់គ្រងអ្នកលក់ផលិតផលទាំងនេះដើម្បីជៀសវាងការប្រើប្រាស់ផលិតផលក្លែងក្លាយ​ ប្រសើរជាងការចាប់អ្នកលក់​ online យកទៅដាក់គុក​ ។​ មុននឹងចាត់វិធានការណ៍ចាប់ដាក់គុក​ គួរប្រើ​វិធានការណ៍ផ្សព្វផ្សាយអប់រំសិន​ បើអប់រំមិនស្ដាប់ត្រូវចាត់វិធានការណ៍ច្បាប់ក៏មិនហួសពេលដែរ​ ។​

សង្ឃឹមថា​តុលាការ​នឹងដោះលែងអ្នកលក់ឡេដែលសមត្ថកិច្ចចាប់ក្នុងពេលឆាប់ៗ​ ។​

យប់នេះម៉ោង​ ៨​ ខ្ញុំនឹងចេញវីដេអូ​ អំពីករណី​ ចាប់អ្នកលក់ឡេនេះជូនមហាជនជ្រាប​ ថាតើការចាប់នេះចំណេញអ្វីខ្លះ​ ខាតអ្វីខ្លះ​ ។

សារពីលោក ផែងវណ្ណៈ

Source: vannak.pheng.3

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor