
ពីរថ្ងៃនេះរឿងរ៉ាវអុំស្រីវ័យចំណាស់ម្នាក់លួចខោអាវអាជីវករផ្សារថ្មីនៅបាត់ដំបង ព្រោះតែភាពក្រីក្រនោះ កំពុងដុតអារម្មណ៍បងប្អូនខ្មែរខ្លាំង រហូតមានអ្នកសិល្បៈជាច្រើនបានបញ្ចេញសារជុំវិញរឿងនេះ។ ជាក់ស្ដែងលោក ណុប បាយ៉ារិទ្ធ នៅព្រឹកថ្ងៃទី០១ ខែសីហានេះ បានប្រតិកម្មទៅនឹងការវាយដំទៅលើអុំស្ត្រីចំណាស់ខាងលើប្រដូចទៅនឹងសម័យ ប៉ុល ពត...។
លោក ណុប បាយ៉ារិទ្ធ បានចេញចំណាប់អារម្មណ៍ថា "វប្បធម៌ថ្មី ព្រួត ដុកជេរ ដុកវ៉ៃ ដុកគប់ ស្រុកមានច្បាប់ តែចូលចិត្តនាំគ្នាធ្វើប៉ាវជិន ពិបាកភ្នែកមើលណាស់ ។ ខ្ញុំដឹងថាគាត់ខុស តែជាចោរមិនដែលត្រូវទេ តែចោរសរសេរ

ដូចគ្នា តែទោសខុសគ្នា ការដាក់ទោស ក៍ទៅតាមការប្រព្រឹត្តរបស់បុគ្គលនោះដែរ មិនដូចគ្នាទេ តែហេតុអីអ្នកដែលត្រូវមិនទុកអោយច្បាប់ដោះស្រាយ ប្រឹងយកហិង្សាមកតតាំងអោយខ្លួនឯងធ្លាក់ខ្លួនខុសទៅក្នុងមាត្រាណាមួយនៃការប្រើហិង្សាដោយចេតនាធ្វើអី? ”។
សារលោកបន្តថា "របបប៉ុល ពត តាមតែចាស់ៗនិយាយ តែលួចគឺសម្លាប់ តែនៅតែលួចដោយសារឃ្លាន ចុះចង់ដឹងថាគាត់លួចជាអាជីព ឬយ៉ាងណា មិនអោយប៉ូលិសសួរគាត់សិន ។ កំហឹងមនុស្សឥឡូវដូចភ្នំភ្លើងផ្ទុះ គេថាតែខឹងស្អីក៍ហ៊ានធ្វើ បើដូច្នោះមែនច្បាស់ជាយកកំហឹងវ៉ៃប៉ូល ពត បែកមុនឆ្នាំ៧៩មិនខាន" ៕
