Sponsor
Pisey

មក​ដល់​ពេល​នេះ​ដ្បិតតែ​ភាពយន្ត​រឿង​ "ហ្លួង​ព្រះ​ស្ដេច​កន​" មិន​ទាន់​ដល់ ថ្ងៃ​ចាក់​បញ្ចាំង​ក្ដី​ ប៉ុន្តែរឿង​ប្រវត្តិសាស្ត្រ​មួយ​នេះ​ ល្បី​កក្រើក​ខណៈ​ដែល​ផលិតករ​ អ្នក​សិល្បៈ​ និង​អ្នក​បាន​ទស្សនា​ឈុត​ខ្លីៗ​មួយ​ចំនួន​តែង​អួត​តៗគ្នា​ថា ​ជា​ភាពយន្ត​ហូលីវូដ​ខ្មែរ​ ដំបូង​បង្អស់​។ 

យ៉ាង​ណា​មិញ​ សូម្បី​តែ​តារា​សម្ដែង​ជើង​ចាស់​អ្នក​ស្រី​ ឌី សាវ៉េត​ បាន​ស្នើ​ដល់​ក្រសួង ​និង​ស្ថាប័ន​ពាក់ព័ន្ធ​ការងារ​សិល្បៈ​ថា  ​គួរ​ធ្វើ​មេដាយ ​ ដាំ​ពេជ្រ​ មួយ​ជូន​ឯកឧត្ដម​ ម៉ៅ អាយុទ្ធ​  ជា​ការ​លើក​ទឹកចិត្ត​គាត់ ​ដែល​បាន​ខំប្រឹង​ទាំង​កម្លាំង​កាយ​ចិត្ត​ ពេល​វេលា ​សឹងតែ​២៤​ម៉ោង ​ដឹក​នាំ​ផលិតរឿង​នេះ​ឡើង ​ទាំង​លោក​មាន​វ័យ​ជរា​ អាយុ​ជិត​៨០​ឆ្នាំ​ទៅ​ហើយ​។

ការ​លើក​ឡើង​របស់​​អ្នក​ស្រី​ ឌី សាវ៉េត ​ដ្បិតតែ​មិនទាន់​មាន​ការ​ឆ្លើយ​តប​ពី​តំណាង​ស្ថាប័ន​ ឬ​ក្រសួង​ពាក់ព័ន្ធ​ក្ដី​ ប៉ុន្តែ​សម្ដី​របស់​អ្នក​ស្រី​ ត្រូវ​បាន​បណ្ដា​អ្នក​សារព័ត៌មាន​កត់ចំណាំ​ថា​ មិន​យូរ​ទេ​ អាច​នឹង​មាន​ការ​ឆ្លើយតប​ ព្រោះ​ស្នាដៃ​ផលិត​រឿង​ប្រវត្តិសាស្ត្រ​មួយ​នេះ​មិន​ត្រឹមតែ​មាន​ការ​ចាប់​អារម្មណ៍​ពី​អ្នក​សិល្បៈ​ និង​ទស្សនិកជន​ប៉ុណ្ណោះ​ទេ ​សូម្បី​​មន្ត្រីរាជការ​ថ្នាក់​ខ្ពស់​ជា​ច្រើន​ ក៏​យក​ចិត្ត​ទុក​ដាក់​​ផង​ដែរ​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor