Sponsor
Pisey

​ខេត្ត​​កោះកុង​៖ នៅ​ថ្ងៃ​ទី​ ០៣ ​ខែ​សីហា​​ ឆ្នាំ​ ២០​១​៧​នេះ​​ ​រដ្ឋបាល​ខេត្ត​កោះ​កុង​ ​បាន​រៀប​ចំ​​ពិធី​បញ្ចុះ​បឋម​សិក្សា​សាង​សង់​រូប​សំណាក​​ ​លោក​ព្រឹទ្ធាចារ្យ​​ សាយ​ ភូ​ថ​ង ​ នៅ​រង្វង់​មូល ​និង​ ស្លាក​សម្គាល់ “វិថី​សាយ​ភូថង” ​ក្នុង​ភូមិសាស្ត្រ​​ឃុំ​អណ្ដូង ស្រុក​បុទុមសាគរ ក្រោយ​អធិបតីភាព​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ សាយ​ សំអាល់​។​

រូប​សំណាក លោក​ សាយ​ ភូ​ថ​ង​ នេះ​គ្រោង​សាងសង់​ឡើង​ក្នុង​ កម្ពស់​ ១,២​ម៉ែត្រ​ ​​ដោយ​ប្រើប្រាស់​​រយៈពេល​ ៥​ ខែ ​និង​​ចំណាយ​ថវិកា​ប្រមាណ​ ៨​ ម៉ឺន​ដុល្លារ​ ​ ដែល​​​ជា​ការ​ឧបត្ថម្ភ​ របស់​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ និង​សប្បុរសជន​​​។ ​​ 

​​ឯកឧត្តម​ សាយ​ សំអាល់ ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ ​បាន​មាន​ប្រសាសន៍​ថា ​ការ​សាងសង់​រង្វង់​មូល ​និង​ស្លាក​សម្គាល់​នេះ ​គឺ​ដើម្បី​ដឹង​គុណ​លោកព្រឹទ្ធាចារ្យ​​ សាយ ភូថង​ ដែល​បាន​ចូលរួម​ជ្រោង​ ទង់​តស៊ូ​រំដោះ​ប្រជាជន​ចេញពី ​របប​អាណានិគមនិយម​បារាំង, ​របប​លន់​ នល់ និង​របប​ប្រល័យ​ពូជសាសន៍ ​ប៉ុល​ ពត​ ហើយ​នឹង​បាន​ចូលរួម​ជ្រោង​ទង់ ​បង្រួបបង្រួម​ និង​ផ្សះផ្សា​ជាតិ។ 

គួរ​រម្លឹក​ផងដែរ​ថា ​លោក​ សាយ​ ភូថង​ គឺ​​ជា​ជីតា​​របស់​លោក​​ជំទាវ ​មិថុនា​ ភូថង​ អភិបាល​ខេត្ត​កោះកុង​ និង​ជា​អតីត​​ សមាជិក​គណៈ​អចិន្ត្រៃយ៍​គណបក្ស​ប្រជាជន​កម្ពុជា​  ជា​អនុប្រធាន​ក្រុមប្រឹក្សារដ្ឋ (អនុប្រធាន​រដ្ឋ) ​សមាជិកសភា​ខេត្ត​កណ្ដាល ​និង​ចុងក្រោយ​ ជា​ ឧត្តម​ទីប្រឹក្សា​​ព្រះ​មហាក្សត្រ​ ហើយ​​​បាន​ទទួល​មរណភាព​នៅ​ថ្ងៃ​ទី​១៣ ​ខែ​មិថុនា នេះ ដោយ​រោគាពាធ​ក្នុង​អាយុ​៩​៦​ឆ្នាំ​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​៕​ រូបភាព៖ ក្រសួងបរិស្ថាន​

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor