Sponsor
Pisey

រាជធានី​ភ្នំពេញ​៖​​ ​​​​ឯកឧត្តម​រដ្ឋមន្ត្រី​​ ស៊ុន ចាន់​ថុល​ បាន​ឲ្យ​ដឹង​ថា​ ​​រាជរដ្ឋាភិបាល​កម្ពុជា​បាន​គ្រោង​​នឹង​ចំណាយ​ថវិកា​ជាង​ ៦​០​លាន ​ដុល្លារ​អាមេរិក​ ក្នុង​ការ​ពង្រីក​ផ្លូវ​ជាតិ​លេខ​ ២​ ឡើង​វិញ​ ​ដើម្បីធ្វើ​ឲ្យ​​​ប្រព័ន្ធ​ចរាចរណ៍​កាន់​តែ​ធំ​ទូលាយ​ជាង​មុន ពោល​គឺ​ពង្រីក​ទៅដល់​១៣​ម៉ែត្រ​និង​​មាន​ចរាចរណ៍​​ផ្លូវ​​បួន​គន្លង​។​​

​ការ​លើក​ឡើង​របស់​ឯកឧត្ដម ស៊ុន ចាន់ថុល​ ​​រដ្ឋមន្រ្ដី​ក្រសួងសាធារណការ ​​បែប​នេះ​​ បាន​ធ្វើ​ឡើង​​​ក្នុង​ឱកាស ​ចុះ​ត្រួតពិនិត្យ​ការដ្ឋាន​ជួសជុ​ល​ និង​សាងសង់​ផ្លូវជាតិ​លេខ​២ ​កាល​​ពី​ថ្ងៃ​១​​ ដើម​ខែ​​សីហា​ឆ្នាំ​២០១៧​នេះ។

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​​បាន​បន្ថែម​​ថា​ ថវិកា​សម្រាប់​គម្រោង​ជួសជុល​ផ្លូវ​នេះ ​ជា​​ ​​កម្ចី​ឥណទាន​ពី រដ្ឋាភិបាល​នៃ​សាធារណ​រដ្ឋ​កូរ៉េ​ ប្រមាណ ​៥៦​លាន​ដុល្លារ ​និង​ថវិកា​បដិភាគ​របស់​រាជរដ្ឋាភិបាល ​កម្ពុជា​ប្រមាណ​ ៨,​៥​លាន​ដុល្លារ​ ដើម្បី​ពង្រីក​ផ្លូវ​ជាតិ​លេខ​២​ គិត​ចាប់​ពី​រង្វង់​មូល​ក្រុង​ តាខ្មៅ​ដល់​ខេត្ត​តាកែវ ​ដែល​មាន​ប្រវែង​ជាង​ ១០​០​គីឡូម៉ែត្រ។ គម្រោង​​នេះ​​គ្រោង​​នឹង​បើក​ការដ្ឋាន​នៅ​អំឡុង ​ឆ្នាំ​២០១៨​ខាងមុខ​។​​​ ​​​ 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor