Sponsor
Amapapa News

មេ​បញ្ជា​នាវា​ជើង​ទឹក​ចិន​លោក​ Liu Zhe បាន​ឲ្យ​ដឹង​ថា​ នាវា​ដឹក​យន្ត​ហោះ​ម៉ាក​ Liaoning​ អាច​ធ្វើ​ដំណើរ​ចូល​ចត​នៅ​ទីក្រុង​ហុងកុង​បាន​ ពីព្រោះ​វា​ជា​កន្លែង​ល្អ​ដ៏​ប្រសើរ​ សម្រាប់​នាវា​របស់​ខ្លួន​។ នេះ​បើ​យោង​តាម​គេហទំព័រ​សារព័ត៌មាន​ sputnik​ បាន​ចុះ​ផ្សាយ​នា​ព្រឹក​ថ្ងៃ​អង្គារ​ ទី​២៩ ខែ​សីហា ឆ្នាំ​២០១៧។

សារព័ត៌មាន​ទីក្រុង​ហុងកុង​ South China Morning Post​ រាយការណ៍​ថា​ នាវា​ Liaoning​ ត្រូវ​បាន​ចូល​រួម​ជា​សាធារណៈ​ នៅ​ថ្ងៃ​កងទ័ព​ជើងទឹក​ និង​ការ​ប្រារព្ធ​ពិធី​ដ៏​សំខាន់​ៗ​ផ្សេង​ទៀត​ ដូច​ជា​នៅ​ក្នុង​ខែ​កក្កដា​ ថ្ងៃ​បុណ្យ​រំលឹក​ខួប​លើក​ទី​២០​ ទីក្រុង​ហុងកុង​ ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​ប្រទេស​ចិន​វិញ​។ នេះ​ជា​លើក​ដំបូង​ដែល​នាវា​ថ្មី​នេះ​ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​ដំណើរ​ទស្សនកិច្ច​ នៅ​ប្រទេស​ហុងកុង​ គិត​ចាប់​តាំង​ពី​ឆ្នាំ​២០១២​ នៅ​ពេល​ដែល​វា​អាច​ចូល​បម្រើ​ការងារ​ជា​លើក​ដំបូង​។ 

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ទីក្រុង​ប៉េកាំង​ បាន​ទិញ​នាវា​ផ្ទុក​យន្តហោះ​សូវៀត​ ដែល​កែច្នៃ​ឡើង​វិញ​ក្នុង​ឆ្នាំ​ ១៩៩៨​ ពី​ប្រទេស​អ៊ុយក្រែន​ និង​ត្រូវ​បាន​ជួសជុល​ជា​ច្រើន​ឆ្នាំ​ មុន​ពេល​ចូល​បម្រើ​សេវាកម្ម​ដល់​ប្រទេស​ចិន​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor