Sponsor
Amapapa News

ភ្នំពេញៈ សាកសពលោកគ្រូបង្រៀនម្នាក់ ដេកស្លាប់យ៉ាងអាណោចអាធម៌នៅមាត់ទ្វាររបងសាលាបឋមសិក្សាទួលគោកបន្សល់ទុកកូនប្រុសស្រីតូចៗចំនួន៥​នាក់​ និងប្រពន្ធ​ឲ្យ​រងទុក្ខសោកសង្រែង។​

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើ កើតឡើងកាលពី​វេលាម៉ោង៦​និង៣០​នាទីព្រឹកថ្ងៃទី៣១​ ខែសីហា​ ឆ្នាំ២០១៧​ ស្ថិតនៅមាត់ទ្វាររបងសាលាបឋមសិក្សាទួលគោក​ សង្កាត់បឹងកក់១​ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ​។

ប្រភពព័ត៌មានពីស្រ្តីឈ្មោះ​ ប៊ួ​ ច័ន្ទថន​ មុខរបបលក់ដូរក្នុងសាលា​ ស្នាក់នៅក្នុងសាលា​ ជាប្រពន្ធជនរងគ្រោះ បានប្រាប់ឲ្យ​ដឹងថា​ ជនរងគ្រោះឈ្មោះ​ ឆន​ ណុប​ ភេទប្រុស​ អាយុ៥២​ ឆ្នាំ​ មុខរបបនាយកស្ដីទីសាលាបឋមសិក្សាទួលគោក(ពៅអ៊ុ)​ ស្នាក់នៅកន្លែងកើតហេតុខាងលើ​ ស្រុកកំណើត​ ភូមិចេក​ ឃុំស្តុក​ ស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ​ មុនពេលកើតហេតុតាំងពីម៉ោង១​ រំលងអធ្រាត្រ គឺជនរងគ្រោះបានចេញពីហូបអី​ជាមិត្តភក្តិ រួចបានតេហៅគាត់ឲ្យ​បើកទ្វារឲ្យ​គាត់ចូលក្នុង តែគាត់(ប្រពន្ធ)ប្រាប់ថា មិនមានសោទ្វាររបងសាលានោះទេ ដូច្នេះមិនបានចេញមកបើកទ្វារនោះទេ រួចគាត់បានបិទទូរស័ព្ទដេកវិញជាមួយកូនតូចទៅ​។​ លុះដល់ព្រឹកនៅពេលដែលសន្តិសុខយាមសាលាបានបើកទ្វាររបងសាលា ក៏ឃើញសពលោកគ្រូដេកស្លាប់ជាប់ជាមួយដំបងឈើនៅក្បែរសពនៅមាត់ទ្វាររបងបាត់ទៅហើយ ក៏ភ្ញាក់ផ្អើលដល់ប្រពន្ធនិងកូនរត់ចេញមកមើល។

ប្រពន្ធជនរងគ្រោះ បានបន្តទៀតថា ជនរងគ្រោះបានបាត់បង់ម៉ូតូម៉ាកសង់សេ១២៥​ ពណ៌ខ្មៅ​ ស៊េរីឆ្នាំ២០១៦ ស្លាកលេខភ្នំពេញ​ 1FP-4752 ទូរស័ព្ទដៃ​ និងកាបូបលុយ​ សង្ស័យតែជាករណីជនរងគ្រោះ​។​

ក្រោយពេលសមត្ថកិច្ចជំនាញធ្វើកោសល្យវិច័យរួច សព​បានប្រគល់ឲ្យ​ក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor