
មហាអំណាចរុស្ស៊ី បានធ្វើការបាញ់សាកល្បងគ្រាប់ពិត ដោយរថក្រោះម៉ាក T-72 បំពាក់ប្រព័ន្ធគ្រាប់មីស៊ីលសេរីថ្មី TOS-1A។ នេះបើយោងតាមគេហទំព័រសារព័ត៌មាន sputnik បានចេញផ្សាយនាព្រឹកថ្ងៃច័ន្ទ ទី០៧ ខែសីហា ឆ្នាំ២០១៧។
ប្រធានរចនារបស់សមាគម SPLAV R&D លោក Vladimir Medvedev បានប្រាប់ទូរទស្សន៍រុស្ស៊ីឈ្មោះ Zvezd ឲ្យដឹងថា រថក្រោះបំពាក់ប្រព័ន្ធមីស៊ីលខាងលើ អាចបាញ់ចំគោលដៅ ក្នុងរយៈចម្ងាយ ៦០០ម៉ែត្រ។ TOS-1A ជាអាវុធដ៏គួរឲ្យរន្ធត់ ដែលមានសមត្ថភាពប្រឆាំងនឹងសត្រូវ ដែលលាក់ខ្លួននៅក្នុងរូងភ្នំ និងត្រង់សេ ហើយអាចបំផ្លាញអាវុធនុយក្លេអ៊ែរថែមទៀតផង។

ទន្ទឹមនឹងនេះ អ្នកច្នៃប្រឌិតរបស់ SPLAV R&D កំពុងរៀបចំប្រព័ន្ធថ្មី flamethrower មួយផ្សេងទៀត ដែលមានឈ្មោះថា Tosochka។ លើសពីនេះទៅទៀត Tosochka នឹងត្រូវបានដាក់បញ្ចូលនៅក្នុងកម្មវិធីអាវុធរដ្ឋ នាឆ្នាំ២០១៨ ដល់២០២៥ បូករួមតួកង់មានលក្ខណៈល្អឥតខ្ចោះសម្រាប់ប្រើប្រាស់នៅក្នុងវាលខ្សាច់ និងមានសក្ដានុពលនៅមជ្ឈិមបូព៌ា៕
