
រាជធានីភ្នំពេញ៖ នេះគឺជាទិដ្ឋភាពផ្សាយផ្ទាល់ ក្បួនរថយន្តដង្ហែអបអរកីឡាករ កីឡាការិនីកម្ពុជាបានឈ្នះមេដាយសរុបរហូតដល់ទៅ២២គ្រឿង (មាស៤ ប្រាក់៩ និងសំរឹទ្ធ៩) ដែលបានធ្វើឲ្យអត្តពលិកកម្ពុជាឈរនៅចំណាត់ថ្នាក់លេខ(៣) ក្នុងចំណោម៤៥ប្រទេស ដែលចូលរួមប្រកួតកីឡាវ៉ូវីណាម ជើងឯកពិភពលោក ឆ្នាំ២០១៧ មានឥណ្ឌាធ្វើម្ចាស់ផ្ទះ។
ក្បូននេះបានធ្វើដំណើរចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឆ្ពោះទៅគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បន្ទាប់ពីគណៈប្រតិភូ និងកីឡាករ កីឡាការិនីកម្ពុជា បានមកដល់អាកាសយានដ្ឋានអន្តរជាតិនៅម៉ោងប្រមាណជិត៩ ព្រឹកនេះ។
ការប្រកួតកីឡាវ៉ូវីណាមពិភពលោក(5th World Vovinam Championship 2017) ត្រូវបានបញ្ចប់ជាស្ថាពរហើយនាល្ងាចថ្ងៃសៅរ៍ ទី៥ ខែសីហា ឆ្នាំ២០១៧ នៅទីក្រុង New Delhi ប្រទេសឥណ្ឌា ដែលដំណើរការប្រកួតបានចាប់ផ្តើមកាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧ ដោយកម្ពុជាជាប់ចំណាត់ថ្នាក់លេខ៣ ក្រៅពីអាល់ហ្សេរី ជាប់លេខ២ និងម្ចាស់ក្បាច់គុន វៀតណាមជាប់លេខ១។