
មនុស្សរាប់សិបនាក់រងរបួស ក្នុងហេតុការណ៍ផ្ទុះគ្រាប់រំសេវ នៅក្នុងឃ្លាំងយោធាមួយកន្លែង នាប្រទេសអាល់បានី (Abkhazia)។ បើយោងតាមគេហទំព័រសារព័ត៌មាន រុស្ស៊ី (RT) បានចុះផ្សាយនារសៀលថ្ងៃព្រហស្បតិ៍ ទី០៣ ខែសីហា ឆ្នាំ២០១៧។
អាជ្ញាធរជាតិអាល់បានី បានប្រាប់ឲ្យដឹងថា នៅវេលាម៉ោងប្រហែល ៤:៣០លា្ងច (ម៉ោងក្នុងស្រុក) គេបានឃើញអណ្ដាតភ្លើង និងផ្សែងដ៏ខ្មៅងងឹត ចេញពីឃ្លាំងយោធានៅក្នុងភូមិ Primorskoye ដែលបណ្ដាលឲ្យភ្ញៀវទេសចរណ៍រុស្ស៊ីប្រមាណ ៣៥នាក់ ទទួលរងរបួសធ្ងន់ធ្ងរយ៉ាងខ្លាំង។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក Tamaz Tsakhnakiya បានរាយការណ៍ថា អ្នករងរបួសទាំងអស់ ស្ថិតក្នុងការព្យាបាលបានយ៉ាងត្រឹមត្រូវ។

ជុំវិញបញ្ហានេះ ស្ថានទូតរុស្ស៊ីនៅទីក្រុង Sukhumi ប្រទេសអាល់បានី បានបញ្ជាក់ឲ្យដឹងថា ជនជាតិរុស្ស៊ីដែលរងរបួសខាងលើ ត្រូវបានអាជ្ញាធរកំពុងស៊ើបអង្កេតរកមូលហេតុនៃហេតុការណ៍នេះ៕
