Sponsor
Pisey

រាជធានី​ភ្នំពេញ​៖ សម្តេច​តេជោ ​ហ៊ុន សែន ​នាយករដ្ឋមន្ត្រី​កម្ពុជា​ ​មាន​គម្រោង​ផ្លូវ​ការ​នឹង​​​ចុះ​ទៅ​តាម​រោងចក្រ​ ​ដើម្បី​ស្វែង​យល់​បន្ថែម​នូវ​ស្ថានការណ៍ ​និង​ជីវភាព​របស់​កូន​ក្មួយ​កម្មករ​។ នេះ​បើ​យោង​តាម អ្នក​នាំ​ពាក្យ​​ទីស្តី​ការ​គណៈរដ្ឋមន្ត្រី​​​ ឯក​ឧត្តម​ ផៃ​ ស៊ីផាន​ ដែល​បាន​ឲ្យដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​០៤​ ​ខែ​សីហា ​ឆ្នាំ​២០​១​៧​នេះ​​។

​ឯកឧត្ដម​បាន​ឲ្យដឹង​ទៀត​ថា ​​ការ​ចុះ​ជួប​នេះ ​គឺ​អាច​ធ្វើ​ទៅ​តាម​លទ្ធភាព​នៅ​រៀងរាល់​ថ្ងៃ​អាទិត្យ​ ដែល​អាច​ធ្វើ​ទៅ​បាន ​បន្ទាប់​ពី​ជួប​ជាមួយ​នឹង​កម្មករ​ កម្មការិនី ​នៅ​កោះ​ពេជ្រ​ ថ្ងៃ​ទី​២០​​ខាង​មុខ​នេះ​។​ ​ការ​ពង្រឹង​ភាព​ជិត​ស្និត​រវាង​សម្ដេច​តេជោ និង​កម្មករ​​​ បង្ហាញ​នូវ​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​របស់​សម្ដេច​បន្ថែម​លើ​វិធាន ​និង​គោល​នយោបាយ​គាំទ្រ​ និង​សុវត្ថិភាព​របស់​កម្មករ​។

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ នឹង​ចុះ​ជួប​កម្មករ​តាម​រោង​ចក្រ​​នៅ​រាល់​ថ្ងៃ​...
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor