
រាជធានីភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឧបត្ថម្ភថវិកាចំនួន ៥០០០០ (៥ម៉ឺនរៀល) ជូនដល់មន្រ្ដីរាជការក្នុងម្នាក់ៗសម្រាប់គ្រប់ៗគ្នាទាំងអស់ និងត្រូវបើកផ្តល់ប្រាក់បៀវត្សប្រចាំខែកញ្ញាឲ្យបានមុនថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៧ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ។
