
សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានធ្វើសមយុទ្ធរួមគ្នា នៅលើឧបទ្វីបកូរ៉េ ក្រោយកូរ៉េខាងជើងបាញ់មីស៊ីលទៅលើប្រទេសជប៉ុន។ បើយោងតាមគេហទំព័រសារព័ត៌មាន CNN បានចុះផ្សាយនាពេលថ្មីៗនេះ។
មន្ត្រីកងកម្លាំងអាកាសកូរ៉េខាងត្បូង បានប្រាប់ឲ្យដឹងថា យន្តហោះទម្លាក់គ្រាប់បែក B-1B ចំនួនពីរគ្រឿង យន្តហោះចម្បាំង F-15 និងយន្តហោះចម្បាំង F-35B សរុប ៨គ្រឿង បានចូលរួមសមយុទ្ធរួមគ្នារវាងអាមេរិក និងកូរ៉េខាងត្បូង។ មន្ត្រីរូបនេះ បានបន្តទៀតថា សមយុទ្ធនេះត្រូវបានបង្កើតឡើង ដើម្បី ប្រឆាំងនឹងការធ្វើតេស្តមីស៊ីលឆ្លងទ្វីបរបស់កូរ៉េខាងជើង ម្ដងហើយម្ដងទៀត និងការអភិវឌ្ឍនុយក្លេអ៊ែរ។

គួរបញ្ជាក់ផងដែរថា ប្រធានាធិបតីកូរ៉េខាងជើងលោក គីម យុងអ៊ុន បានបាញ់មីស៊ីលផ្លោងកំរិតមធ្យម ចូលទៅក្នុងដែនទឹកដែលមានចម្ងាយ ១ពាន់គីឡូម៉ែត្រ ពីខាងកើតនៃតំបន់ទីខ្ពស់ Cape Erimo នៅកោះ Hokkaido ប្រទេសជប៉ុននាពេលថ្មីៗនេះ៕
