Sponsor
Amapapa News

រាជធានី​ភ្នំពេញ​៖ ​​​នៅ​ព្រឹក​ថ្ងៃ​ទី​៣១​ ខែ​សីហា​នេះ​​ក្រសួង​ពាណិជ្ជកម្ម​ បាន​ដាក់​ឲ្យ​ដំណើរ​ការ​ជា​ផ្លូវ​ការ​នូវ​មន្ទីរពិសោធន៍​ចល័ត​ (​Mobile ​​L​a​b​) ​ផ្នែក​ប្រេង​ឥន្ធនៈ​របស់​អគ្គនាយកដ្ឋាន​កាំកុងត្រូល​ថ្មី​មួយ​ទៀត​​តម្លៃ​ជាង​១៥ម៉ឺន​ដុល្លារ​ ដើម្បី​រួម​ចំណែក​ការពារ​អត្ថប្រយោជន៍​អ្នក​ប្រើប្រាស់​ប្រេង​ឥន្ធនៈ​នៅ​​កម្ពុជា​។​

​រថយន្ត​មន្ទីរ​ពិសោធន៍​ចល័ត​ផ្នែក​ប្រង​ឥន្ធនៈ​នេះ​ម៉ាក​ Ford ​ម៉ូដែល​ឆ្នាំ ​២​០​១៦​ មាន​តម្លៃ​សរុប​ចំនួន​ ​​ជាង​ ១៥ ម៉ឺន (​15​2,982.49)​ ដុល្លារ​អាមេរិក​ ហើយ​គឺ​ជា​រថយន្ត​ទី​២​ បន្ទាប់​​ពី​រថយន្ត​មន្ទីរ​ពិសោធន៍​ចល័ត​ទី​១​ ​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ​ ដើម្បី​តាម​ដាន​និង​ត្រួត​ពិនិត្យ​គុណភាព​ និង​សុវត្ថិភាព​ម្ហូបអាហារ​ កាល​ពី​ចុង​ឆ្នាំ​ ២០​១៦​កន្លង​ទៅ​។​​

​លោក​រដ្ឋ​មន្ត្រី ​ប៉ាន សូរស័ក្តិ បាន​គូស​បញ្ជាក់​ថា​​ រថយន្ត​នេះ​នឹង​ជួយ​ពង្រឹង​ប្រសិទ្ធភាព​ការងារ​របស់​មន្ត្រី​កាំកុងត្រូល ​ក្នុង​ការ​ចុះត្រួត​ពិនិត្យប្រេងឥន្ធនៈ ​នៅ​តាមស្ថានីយ៍ ឬ​ដេប៉ូចែកចាយ​នៅ​ក្នុង​រាជធានី​និង​តំបន់ឆ្ងាយៗ​ទូទាំង​ប្រទេស​ ព្រោះ​វា​មាន​បំពាក់​ដោយ​ឧបករណ៍​ទំនើប​ ដែល​អាច​វិភាគ​រក​នូវ​ប៉ារ៉ា​ម៉ែត្រ​នៃ​ផលិតផល​ទំនិញ​ជា​ប្រេង​ឥន្ធនៈ​ទាំង​ផ្នែក​គុណភាព​ និងបរិមាណ។

សូម​បញ្ជាក់​ថា​ បន្ទាប់​ពី​ដាក់​ឲ្យ​ដំណើរការ​រថយន្ត​មន្ទីរ​ពិសោធន៍​ចល័ត​ផ្នែកប្រង​ឥន្ធនៈ​ថ្ងៃនេះ មន្ត្រី​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល ​នឹងចុះត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈគ្រប់ប្រភេទ​ដូចជា​​ប្រេង​ម៉ាស៊ូត, ប្រេងសាំង ​និង​ប្រេង​ម៉ាស៊ីន ​នៅ​តាមស្ថានីយ៍​ និង​ដេប៉ូ​ចែកចាយ​ប្រេងឥន្ធនៈ​ទូទាំងប្រទេស​ សំដៅ​ធានា​ភាពជឿជាក់​ជូន​ប្រជាពលរដ្ឋ ​ក្នុងការ​ទទួលបាន​ទំនិញ​ជា​ប្រេង​ឥន្ធនៈ​ប្រកប​ដោយ​គុណភាព ​និង​បរិមាណ​ត្រឹមត្រូវ​​៕

ក្រសួងពាណិជ្ជកម្ម ដាក់ឱ្យដំណើរការជាផ្លូវ ការនូវរថយន្ត ពិសោធន៍ប្រេងឥន្ធនៈចល័ត (Mobile Lab)
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor