
ភ្នំពេញៈ មិនដែលបង្ហើបប្រាប់អ្នកណា ពីគម្រោងទិញផ្ទះវិឡាដែលពិធីការិនី ថន លក្ខិណា និងបងស្រី ថន តារា ដើម្បីឲ្យភ្ញាក់ផ្អើល។ យ៉ាងណាមិញមហាជនស្រាប់តែភ្ញាក់ព្រឺតនៅពេលឃើញថន លក្ខិណា និងក្រុមគ្រួសារសូត្រមន្តឡើងវិទ្យាថ្មី យ៉ាងស្រស់សប្រណិត។
វិឡាថ្មីនេះ ស្ថិតនៅក្នុងគម្រោង The Star Jumeirah របស់គម្រោងថ្មីប៉េង ហួត។ កន្លងមកថន លក្ខិណា មិនដែលបានបង្ហើបប្រាប់ពីការដុះចិត្តទិញផ្ទះថ្មីនៅឡើយជូនមហាជននោះទេ ក្រៅពីប្រឹងធ្វើការបំពេញតួនាទីក្នុងសិល្បៈ ដែលកំពុងតែហក់ឡើងពិសេសផ្នែកពិធីការិនីប្រចាំស្ថានីយ៍ទូរទស្សន៍ធំៗ។ ជាការមើលឃើញគ្រប់តារាលេចធ្លោឲ្យតែមានផែនការធ្វើអ្វីមួយលក្ខណៈធំដុំ គឺរមែងលាក់បាំងក្នុងន័យចង់ឲ្យរឿងនោះការណ៍ពិតសិនមកដល់ក្នុងដៃទើបសម្រេចវផែនការទម្លាយរឿងយ៉ាងណាមិញដូចអ្នកនាងគង់ សុជាតិ ជាដើម ដែលសាងសង់អគារឡានអស់ជិត២លានដុល្លារដោយមិនឲ្យអ្នកណាដឹងដែរ។
ទោះបីជាយ៉ាងណាទស្សនិកជន និងមិត្តសិល្បករទាំងអស់ មានការសាទរចំពោះថន លក្ខិណា និងក្រុមគ្រួសារដែលបានវិវត្តន៍ខ្លួនឡើងមួយកម្រិតទៀត បានផ្ទះថ្មីស្រស់ប្រណិតតម្លៃខ្ពស់គួរសមក្រោយពីព្យាយាមខិតខំធ្វើការទាំងយប់ទាំងថ្ងៃពីសិល្បៈ គ្មានខ្លាចនឿយហត់។ នេះគ្រាន់តែជាការសូត្រមន្តសុំសុខសួស្ដោយរំពឹងថា ថន លក្ខិណានិងសាច់ញាត់ឪពុកុំម្តាយពិតជាមានកម្មវិធីជប់លៀងក្រោយការជូនពរពីមិត្តសិល្បៈក្នុងពេលខាងមុខ ដើម្បីញាំងឲ្យមានការចាប់អារម្មណ៍ទ្វេទៀត៕








