Sponsor
Pisey

ក្រសួង​ការបរទេស​អាមេរិក​ បាន​បញ្ជា​ឲ្យ​ហាមឃាត់​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​កូរ៉េខាងជើង​ សម្រាប់​អ្នក​កាន់​លិខិត​ឆ្លងដែន​អាមេរិក​។ នេះ​បើ​យោង​តាម​សារព័ត៌មាន​ រុស្ស៊ី​ (RT) បាន​ចុះ​ផ្សាយ​នា​យប់​ថ្ងៃ​ពុធ​ ទី​០២​ ខែ​កក្កដា​ ឆ្នាំ​២០១៧។

ក្រសួង​ការបរទេស​អាមេរិក​បាន​ធ្វើ​ការ​កំណត់​ជា​ផ្លូវ​ការ​ថា​ ថ្ងៃទី០១ ខែ​កញ្ញា ឆ្នាំ២០១៧ គឺ​ជា​ពេល​ដែល​បម្រាម​ហាមឃាត់​ពលរដ្ឋ​របស់​ខ្លួន​ មិន​ឲ្យ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​​កូរ៉េ​ខាង​ជើង​ ត​ទៅ​ទៀត។ ក្រោម​បម្រាម​​ហាម​ឃាត់​នេះ​ រាល់​លិខិត​ឆ្លងដែន​សហរដ្ឋអាមេរិក​ទាំងអស់​ នឹង​ត្រូវ​អស់​សុពលភាព​ចាប់​ពី​ដើម​ខែ​ក្រោយ​តទៅ​ សម្រាប់​ការ​ធ្វើ​ដំណើរ​ឆ្លង​កាត់​កូរ៉េខាងជើង​ នោះ​ឡើយ​ លុះត្រាតែ​ត្រូវ​ផ្តល់​សុពលភាព​ឡើង​វិញ​ជា​ពិសេស​ សម្រាប់​ការ​ធ្វើ​ដំណើរ​បែប​នេះ​។

ជុំវិញ​សេចក្ដី​ហាមឃាត់​នេះ​ ក៏​មាន​ការ​លើក​លែង​ផង​ដែរ​ សម្រាប់​ការ​ធ្វើ​ដំណើរ​មនុស្ស​ធម៌​ និង​សម្រាប់​អ្នកកាសែត​នៅ​ក្នុង​ករណី​មួយ​ចំនួន​។ បម្រាម​នេះ​ត្រូវ​គេ​រំពឹង​ថា ​នឹង​មាន​សុពលភាព​រយៈពេល​មួយ​ឆ្នាំ​ លុះត្រាតែ​វា​នឹង​ត្រូវ​លុបចោល​វិញ​មុន​កាល​កំណត់​ ដោយ​រដ្ឋលេខាធិការ​អាមេរិក​លោក​ Rex Tillerson។

គួរ​រម្លឹក​ផង​ដែរ​ថា​ បម្រាម​ធ្វើ​ដំណើរ​នេះ​ ត្រូវ​បាន​ប្រកាស​ជា​លើក​ដំបូង​កាលពី​ខែ​កក្កដា​កន្លង​ទៅ​ ខណៈ​ភាព​តានតឹង​រវាង​អាមេរិក​ និង​កូរ៉េខាងជើង​ មាន​ការ​កើន​ឡើង​យ៉ាង​ខ្លាំង​ក្នុង​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ និង​មរណភាព​នៃ​និស្សិត​អាមេរិក​លោក​ Otto Warmbier​  ដោយ​មាន​បញ្ហា​របួស​សរសៃ​ប្រសាទ​ធ្ងន់ធ្ងរ​ បន្ទាប់​ពី​ត្រូវ​បាន​អាជ្ញាធរ​ទីក្រុង​ព្យុងយ៉ាង​ឃុំ​ខ្លួន​ អស់​រយៈ​ពេល​​ប្រហែល​ ១៨ខែ​ អំឡុង​ពេល​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​ប្រទេស​កូរ៉េខាងជើង​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor