Sponsor
Pisey

លោក​ប្រធានាធិបតី​អាមេរិក​ ដូណាល់​ ត្រាំ​ បាន​បញ្ជាក់​ជា​យូរ​មក​ហើយ​ថា​ លោក​នឹង​ជួប​ប្រជុំ​ផ្ទាល់​មុខ​ជា​មួយ​មេដឹកនាំ​កូរ៉េខាងជើង​លោក​ គីម ជុងអ៊ុន​ ខណៈ​ពេល​ដែល​មាន​ភាព​តានតឹង​រវាង​ប្រទេស​ទាំង​ពីរ​កំពុង​តែ​កើន​ឡើង​។ នេះ​បើ​យោង​តាម​គេហទំព័រ​សារ​ព័ត៌មាន​ CNN  បាន​ចុះ​ផ្សាយ​នា​យប់​ថ្ងៃ​ពុធ​ ទី​០២ ខែ​កក្កដា​ ឆ្នាំ​២០១៧។

លោក​ ត្រាំ​ បាន​ប្រាប់​សារព័ត៌មាន​ Bloomberg​ ក្នុង​បទសម្ភាសន៍​មួយ​ កាល​ពី​ខែ​ឧសភា​ថា​ មិន​មាន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ មក​អង្គុយ​ជា​មួយ​មេដឹកនាំ​កូរ៉េខាងជើង​ ខណៈ​ដែល​កំពុង​មាន​ភាព​តានតឹង​រវាង​គ្នា​នោះ​ទេ​។ លោក​បាន​បន្ត​ទៀត​ថា​ រូប​ខ្ញុំ​សុខចិត្ត​ជួប​ជា​មួយ​លោក​ គីម​ "ស្ថិត​ក្នុង​ស្ថាន​ភាព​ត្រឹមត្រូវ​" ដើម្បី​បំបាត់​ភាព​តានតឹង​ជុំវិញ​កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េខាងជើង​ និង​ដំណោះ​ស្រាយ​ការទូត​រវាង​ប្រទេស​ទាំង​ពីរ​ផង​ដែរ​។

ជា​ច្រើន​ខែ​នៃ​ភាព​តានតឹង​ និង​ការ​បង្ហាញ​សាច់ដុំ​យោធា​របស់​ទីក្រុង​ព្យុងយ៉ាង​ បាន​ចាប់​ផ្ដើម​សាកល្បង​មីស៊ីល​ឆ្លង​ទ្វីប​ ជា​លើក​ទី​ពីរ​ នៅ​ក្នុង​ខែ​កក្កដា​នេះ​ បាន​បង្ហាញ​ថា ​កម្មវិធី​មីស៊ីល​របស់​ខ្លួន​ អាច​មាន​ភាព​ជឿនលឿន​ច្រើន​ជាង​ពី​មុន​ ទោះបី​ជា​មាន​ការ​ដាក់​ទណ្ឌកម្ម​ជា​ច្រើន​ឆ្នាំ​ដោយ​សហគមន៍​អន្តរជាតិ​ក៏​ដោយ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ សេតវិមាន​ បាន​ប្រាប់​អ្នក​កាសែត​ឲ្យ​ដឹង​ថា​ សហរដ្ឋ​អាមេរិក​ និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ បាន​ថ្កោលទោស​យ៉ាង​ខ្លាំង​ចំពោះ​ការ​ធ្វើតេស្ត​ទាំង​ពីរ​លើក​របស់​ទីក្រុង​ព្យុងយ៉ាង​ និង​កំពុង​ពិចារណា​រក​ដំណោះស្រាយ​សមស្រប​ទៅ​លើ​កូរ៉េខាងជើង​ កាល​ពី​សប្ដាហ៍​មុន​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor