
-ក្នុងវ័យប្រហែល៣៥ឆ្នាំ សាកសពដែលគេជឿរថាជាព្រះនាង ត្រូវបានគេប្រទេះឃើញកប់ក្នុងចំនោមសាកសពមនុស្សប្រុសផេ្សងទៀតនាសតវត្សទី១២
-ទោះបីជាសាកសពត្រូវបានគេកប់រាប់រយឆ្នាំទៅហើយកី្ត ក៏ទម្រង់មុខនៅតែអាចចំណាំបានធម្មតា
-សារធាតុពណ៌បែតងដែលលាយជាបំនែកនៅលើមុខរបស់នាងជាសារធាតុមួយដែលជួយសាកសពព្រះនាងមួយអង្គនេះ មានសភាពសឹងដូចដើម
ប្រទេសរុស្ស៊ី: អាចនិយាយបានថា វាជារឿងហេតុមួយដ៏អស្ចារ្យ កាលពីដើមសប្តាហ៍កន្លងទៅនេះ ក្រុមអ្នកបុរាណវិទូ បានធ្វើការជីកកកាយ នៅកន្លែងបញ្ចុះសព Zeleny Yar ក្បែរទីក្រុង Salekhard បានប្រទេះឃើញសាកសព្រះនាងមួយអង្គ ដែលមានរោម ភ្នែក និងសក់វែង មើលទៅហាក់មានសភាពនៅស្រស់ ទោះបីជា សាកសពនេះមានអាយុកាល ៩០០រយឆ្នាំទៅហើយកី្ត ។

សាកសពនេះត្រូវបានគេសន្មត់ថាបានកប់តាំងសតវត្យពី១២មក ដែលពេលនោះព្រះនាងសិ្ថតក្នងវ័យ ៣៥ឆ្នាំព្រះអាយុ ដែលសាកសពត្រូវបានគេរកឃើញជិតក្នុងចំនោមសាកសពបុរសជិត៣០ផ្សេងទៀតដែលកប់ជិត ។
អ្នកបុរាណវិទូ នៅតែមានចម្ងល់ថា ហេតុអ្វីបានជាព្រះនាង ជាមនុស្សស្រីតែមួយអង្គគត់ បែរជាត្រូវបានគេរកឃើញ នៅទីបញ្ចុះសពជាមួយមនុស្សប្រុសទៅវិញ ឬក៏គអាចសន្មត់បានថា ព្រះនាងជាវិរះជនភាពនាពេលនោះ ។
អ្នកបុរាណវិទូក៏បាន ស្រាយចម្ងល់ពីហេតុផល ដែលសាកសពព្រះនាងស្លាប់ជាងរយឆ្នាំមកហើយ តែនៅអាចរក្សាមានសភាពដូចដើម នោះគឺដោយសារតែមានសារធាតុពណបៃតងម្យ៉ាង ដែលសិ្ថតក្រោមការសិក្សាស្រាវជ្រោវបន្ត ។

















វីដេអូខាងក្រោម:
Source: dailymail