
-បុរសពីរនាក់ មានឈ្មោះថា Imran អាយុ២៥ឆ្នាំ និង Prasad Rathod អាយុ២១ឆ្នាំ បានធ្លាក់ចុះស្លាប់បាត់បង់ជីវិតពីលើជំរាលភ្នំ នៅក្នុងទីក្រុង Amboli
-គេទាំងពីរមកទស្សនាទីនេះជាមួយនឹងមួយរួមការងារ
-គេទាំងពីរត្រូវបានរាយការណ៍ថាបាត់ខ្លួនកាលពីថ្ងៃច័ន្ទកន្លងទៅ
ប្រទេសឥណ្ឌា: អាចនិយាយបានថាជារឿងមួយដែលគួរឲ្យហួសចិត្ត ដោយតាមខ្សែអាត់វីដេអូខ្លីមួយបានបង្ហាញពីយុវជនពីរដែលមើលទៅទំនងដូចជាស្រវឹង ហើយកំពុងធ្វើសកម្មភាពកំប្លែងៗ រហូតធ្វើឲ្យមានគ្រោះថ្នាក់ដល់ខ្លួន គឺធ្លាក់ពីជំរោលភ្នំនាខេត្ត Amboli ប្រទេសឥណ្ឌា ស្លាប់បាត់បង់ជីវិតទាំងពីរ ។


យោងតាមសារព័ត៌មានក្នុងស្រុកមួយរបស់ឥណ្ឌាបានឲ្យដឹង កាលពីថ្ងៃច័ន្ទកន្លងទៅនេះ បុរសជនជាតិឥណ្ឌាទាំងពីរ ត្រូវបានគេរាយការណ៍មកថាបាត់ខ្លួន នៅត្រង់ចំណុច Kavalesad ខេត្ត Amboli មុនពេលដែលវីដេអូនៃ ហេតុការណ៍គ្រោះថ្នាក់ត្រូវបានគេទំលាយឲ្យបានឃើញជាសាធារណះ ។






កុំឲ្យខាតពេលយូរ សូមទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា :
Source: dailymail