Sponsor
Pisey

ខេត្ត​សៀមរាប៖ មាន​​រឿង​ពិត​មួយ​​មិន​សរសើរ​មិន​បាន​ចំពោះ​ លោក​តា​អាយុ​ ៨៣ ​ឆ្នាំ​ម្នាក់​​ ​​​​រស់​​នៅ​ក្នុង​​ឃុំ​ពាក់​ស្នែង​ ស្រុក​អង្គរ​ជុំ​​​ខេត្ត​សៀមរាប​ ដោយ​បាន​កែ​ឆ្នៃ​គ្រាប់​កាំភ្លើង D​K​​​75​​ ​ដែល​ទម្ងន់​ធ្ងន់​គ្រាន់​បើ​ មក​ធ្វើ​​ជើង​សិប្បនិមិត្ត​សម្រាប់​ជា​​ជំនួយ​ក្នុង​ការ​រស់នៅ​គាត់​អស់​​រយៈ​ជាង​៣០​ឆ្នាំ​​​​​។ 

ហើយ​អ្វី​ដែល​ធ្វើឲ្យមិត្តអ្នកអាន KQUBE គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​​ បើ​ទោះ​បី​ជា​​លោក​​តា​ អាយុ​ច្រើន​រហូត​ដល់​ជិត​១០០​ឆ្នាំ​​ និងមាន​​ពិការ​​ជើង​ក្តី​ ​តែ​អ្វី​ៗ​របស់​របប​លោក​តា​អាច​​ប្រើប្រាស់​បាន​ដូច​​ មនុស្ស​ពេញ​វ័យ​​ដែរ ​ពោល​គឺ​ ប្រពន្ធ​លោក​តា​មាន​ផ្ទៃ​ពោះ​គ្រប់​ខែ ដែល​នេះ​ពិត​ជា​ស្រប​តាម​ខ្លឹមសារ​គេ​និយាយ​លេង​សើច​ដែល​លើក​ឡើង​ថា​ " ចាស់ៗ​ឈរ​ជុំវិញ​ខ្ញុំ​នេះ​ត្រូវ​ជា​ចៅ​ៗ​ ហើយ​អា​ក្អូន​តូច​កំពុង​បៅ​ដោះ​និង​មួយ​ក្នុង​ពោះ​ជិត​គ្រប់ខែ​នោះ​ ត្រូវ​ជា​កូន!​"។ នេះ​បើ​​​តាម ហ្វេសប៊ុក​ឈ្មោះ​ Heng Ratana​។​

បើ​យោង​តាម​ហ្វេសប៊ុក​ខាង​លើ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​របស់​ ឯកឧត្ដម ហេង រតនា​ អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​ បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ លោកតា​ សឹម​ ហ៊ុត​ អាយុ​ ៨៣​ឆ្នាំ​ (២០១៧)​ ពិត​ជា​ជើង​ខ្លាំង​មែន​ (និយាយលេងសើច!)​ ដោយ​សំអាង​លើ​មូលដ្ឋាន​សំខាន់​ចំនួន​ ២​គឺ​៖

១-​​ ​រយៈពេល​ជាង​៣​៣​ឆ្នាំ​ លោក​តា​សឹម​ ហ៊ុត​ ប្រើ​សំបក​គ្រាប់​កាំ​ភ្លើង​ប្រភេទ​DK​​75​ សម្រាប់​ប្រើប្រាស់​ជា​ជើង​សិប្ប​និមិត្ត​​ ហើយ​រយះ​ពេល​៣​៣​ឆ្នាំ​នេះ​ លោក​តា​ប្រើ​សំបក​គ្រាប់​DK​7​​5នេះ ​អស់​ចំនួន​៧​គ្រាប់​ ដើម្បី​ឆ្នៃ​ប្រឌិត​ធ្វើ​ជើង​សិប្បនិមិត្ត​សម្រាប់​គាត់​ប្រើ​ត​ជើង​ពិការ​នោះ!​ 

លើ​លោក​នេះ​ប្រហែល​ជា​គ្មាន​ជន​ពិការ​ជើង​ណា​យក​សំបក​គ្រាប់​មាន​ទំងន់​ធ្ងន់​បែប​នេះ​មក​ធ្វើ​ជើង​សិប្បនិមិត្ត​ទេ!​!​ ពិត​ជា​ជើង​ខ្លាំង​មែន​!​ សុំ​បញ្ជាក់​ថា​ លោក​តា​ធ្លាក់​ខ្លួន​ពិការ​ជើង​ឆ្វេង​ក្រោម​ជង្គង់​ តាំង​​​ពី​ឆ្នាំ​១​៩៨​៣​ ដោយ​សារ​ដើរ​ជាន់​គ្រាប់​មីន​ប្រភេទ​ ៧​២​ (ផលិត​នៅ​ប្រទេស​ចិន​​) ដែលក្នុងស្ថិតក្នុង​​ភូមិសាស្ត្រ​ឃុំ​ពាក់​ស្នែង​ ស្រុក​អង្គរ​ជុំ​ ខេត្ត​សៀមរាប​ ហើយ​គាត់​កំពុង​រស់​នៅ​ទីនេះ​ដដែល!​ រូប​គាត់​បាន​ទទួល​ជើង​សិប្បនិមិត្ត​ថ្មី​តាម​ក្តី​សុបិន្ត​របស់​គាត់​ហើយ​!​!

២-​ ជើង​ខ្លាំង​មួយ​ទៀត​ ពេល​សួរ​លោក​តា​អំពី​គ្រួសារ​នោះ​​ ពិត​ជា​ដូច​រឿង​ដំណាល​សើច​លេង​មែន​តែ​នេះ​ជា​រឿង​ពិត​​ដោយ​លើក​ឡើង​ថា​ "​ចាស់​ៗ​ឈរ​ជុំវិញ​ខ្ញុំ​នេះ​ត្រូវ​ជា​ចៅ​ៗ ហើយ​អា​តូច​កំពុង​បៅ​ដោះ​និង​ក្នុង​ពោះ​ជិត​គ្រប់ខែ​នោះ​​ ត្រូវ​ជា​កូន"​​!​ នេះ​ជា​រឿង​ពិត​ លោក​តា​អាយុ​៨​៣​ឆ្នាំ​​នៅ​អាច​មាន​កូន​តូច​ៗ​ទៀត​!៕​​

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor