Sponsor
Pisey

នៅមុននេះបន្តិចថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៧ នេះ បើយោងតាមគណនីហ្វេសប៊ុក លោក ផែង វណ្ណះ ​​បានប​ង្ហោះសារ​ពាក់ព័ន្ធទៅនឹងករណី ធ្លាយឯកសារពីអគ្គនាយកដ្ឋានពន្ធដារ រឿងកាសែតអាមេរិក Cambodia Daily អត់បានបង់ពន្ធជូនរដ្ឋអស់រយះពេល១០ឆ្នាំ ដោយក្នុងនោះលោកបានសរសេរថា៖

ស្ទើរតែ​មិនគួរអោយជឿដែលកាសែត​ The Cambodia Daily មានម្ចាស់ជាជនជាតិអាមេរិកាំង​ តែងតែរឹះគន់រដ្ឋាភិបាកម្ពុជាឥតសំចៃ​ បែជាមករកស៊ីនៅ​ស្រុកខ្មែរ​មិនបង់ពន្ធអោយរដ្ឋ​ទៅវិញ ។​ តាមរយៈ​លិខិត​ជូនដំណឹងស្ដីពីការកំណត់ពន្ធឡើងវិញរបស់អគ្គនាយកដ្ឋានពន្ធដារ​ បានអោយដឹងថា​ កាសែត​ The Cambodia Daily ជំពាក់ពន្ធរដ្ឋរហូតដល់ទៅ​ ២៥​ ពាន់លានរៀល​ ស្មើនឹង​ជាង​ ៦០ម៉ឺន​ដុល្លារ​អាមេរិក​ ។​ យើងរង់ចាំមើលតើ​ កាសែត​ The Cambodia Daily នឹងបង់ពន្ធជូនរដ្ឋនៅពេលណា​ ?

ភ្នំពេញ៖ ឯកសារសំខាន់មួយរបស់អគ្គនាយកដ្ឋានពន្ធដារ ចេញនៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧ ម្សិលមិញនេះ ផ្ញើជូនកាសែតអាមេរិក Cambodia Daily ដោយជូនដំណឹងអំពីការជំពាក់ថ្លៃពន្ធរយៈពេល១០ឆ្នាំ ពីឆ្នាំ២០០៧ ដល់ឆ្នាំ ២០១៦ មានទឹកប្រាក់ 25,756,015,695 រៀល ត្រូវបានបែកធ្លាយនៅលើ បណ្តាញទំនាក់ទំនងសង្គម Facebook របស់លោក អ៊ូ ច័ន្ទរិទ្ធ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ នៅយប់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧នេះ។

នៅក្នុងគណនីហ្វេសប៊ុកផេក Ou Chanrith page ​បានបង្ហោះសារ និងលិខិតមួយច្បាប់ ដោយសរសេរថា៖

ខ្ញុំបាទ អ៊ូ ច័ន្ទរិទ្ធ ក្នុងនាមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ខ្ញុំសូមគាំទ្រគោលនយោបាយគៀងគចំណូលថវិការរបស់រាជរដ្ឋាភិបាល។ ហេតុនេះសូមឲ្យបងប្អូនអាជីវករ វិនិយោគិន ជាពិសេសសារព័ត៌មាន Cambodia Dialy ដែលមានលោក Bernard Krisher ជាថ្នាក់ដឹកនាំ សូមមេត្តាភ្ញាក់រលឹកបំពេញកាតព្វកិច្ចបង់ពន្ធអាករជូនរដ្ឋាភិបាលឲ្យបានរួសរាន់។

នៅក្នុងលិខិតរបស់អគ្គនាយកដ្ឋានពន្ធដារ ដែលចុះហត្ថលេខាដោយលោក ហេង ណារិទ្ធ នៅថ្ងៃទី០៤ ខែសីហានេះ បានសរសេរផ្ញើជូន នាយកសហគ្រាស៖ ប៊ែណាត គ្រីសឺ ជីម៉ូស្ស ឯ.ក BERNARD KRISHER JIMUSHO Co, LTD. អាស័យដ្ឋានសហគ្រាស៖ លេខ២៩ ផ្លូវ៨៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ»។ សហគ្រាសរបស់លោកត្រូវបានពិនិត្យបញ្ជីគណនេយ្យ និងរាល់កិច្ចប្រតិបត្តិការដែលកើតមានក្នុងការិយបរិច្ឆេទគណនេយ្យឆ្នាំ ២០០៧ ដល់ឆ្នាំ២០១៦ ជំពាក់ពន្ធរដ្ឋ 25,756,015,695 រៀល  ប្រហាក់ប្រហែលជាង៦លានដុល្លាសហរដ្ឋ​អាមេរិក​។

ពាក់ព័ន្ធករណីនេះ មិនទាន់មានការបំភ្លឺពីសារព័ត៌មាន Cambodia Daily នៅឡើយនោះទេ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧នេះ។

កាសែត Cambodia Daily ត្រូវបានគេដឹងថា ជាកាសែតរបស់អាមេរិកាំង ហើយតែងតែចូលចិត្តសរសេររិះគន់ខ្លាំងៗទៅលើរដ្ឋាភិបាល និងចូលចិត្តសរសេរទម្លាយព័ត៌មានសំងាត់របស់រដ្ឋាភិបាលផងដែរ ប៉ុន្តែពេលនេះត្រូវបានបណ្តាញទំនាក់ទំនងសង្គមទម្លាយឯកសារអត់បង់ពន្ធនេះវិញហើយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor