Sponsor
Pisey

Star របស់ ​Real Madrid កីឡាករ ​Cristiano Ronaldo ​ប្រហែល​ជា​បើក​ទ្វារ​ធ្វើ​ការ​ផ្ទេរ​ចេញ​ត្រឡប់​ទៅ​អង់គ្លេស​វិញ​ហើយ ​ក្រោយ​បាន​សារភាព​ថា​គាត់​ចង់​ត្រឡប់​ទៅ​ទីនោះ​វិញ​ អំឡុង​ពេល​ដែល​តុលាការ​ចោទប្រកាន់​ពី​បទ​ក្លែង​បន្លំ​ពន្ធ។

អតីត​កីឡាករ​របស់ Manchester United ជាប់​ទាក់ទង​ធ្វើ​ការ​ផ្ទេរ​មក Old Trafford វិញ​២ ​៣​ដង​រួច​មក​ហើយ​ ដែល​ជា​កន្លែង​រូប​គេ​ចាប់​អាជីព​ចន្លោះ​ឆ្នាំ​២០០៣ ​ដល់​២០០៩។ កីឡាករ​វ័យ​៣២​ឆ្នាំ​និយាយ​ថា​គាត់​មិន​ដែល​មាន​បញ្ហា​អី​បែប​នេះ​ទេ ​កាល​លេង​នៅ​អង់គ្លេស ​​ហើយ​ហេតុ​អ្វី​ថា​មិន​អាច​ឲ្យ​រូប​គាត់​សម្រេច​ចិត្ត​ប្ដូរ​ទៅ​ទីនោះ​ម្ដង​ទៀត​ បន្ទាប់​ពី​មាន​បញ្ហា​ក្នុង​ប្រទេស​អេស្ប៉ាញបែបនេះ។

កាសែត Metro បាន​ដក​ស្រង​សម្ដី​របស់ Ronaldo និយាយ​ក្នុង​ព្រឹត្តិបត្រ​ Cadena SER របស់​អេស្ប៉ាញ​ថា​៖" ក្នុង​ប្រទេស​អង់គ្លេស​ខ្ញុំ​មិន​ដែល​មាន​បញ្ហា​ទេ​ នេះ​គឺ​ហេតុផល​ដែល​ខ្ញុំ​គួរ​តែ​ត្រឡប់​ទៅ​វិញ។ ខ្ញុំ​តែ​ង​តែ​បង់ពន្ធ​ ទាំង​នៅ​អង់គ្លេស​និង​អេស្ប៉ាញ ហើយ​ខ្ញុំ​តែ​ង​តែ​បង់​ដូច​អ្នក​ដឹង​ហើយ​។ ខ្ញុំ​មិន​អាច​​លក់​អ្វី​បាន​ទេ​ ខ្ញុំ​ហាក់​បី​ដូច​ជា​សៀវភៅ​ដែល​បើក​ស្រាប់​ ទស្សនាវដ្ដី​ Forbes តែង​តែ​ទទួល​បាន​ព័ត៌មាន​ថា​ខ្ញុំ​បាន​ចំណូល​ចំនួន​ប៉ុណ្ណេះៗ។"

​ប្រធាន​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ប្រហែល​ត្រូវ​បាន​គេ​សន្និដ្ឋាន​ទៅ​រស់​នៅ​អង់គ្លេស​ម្ដង​ទៀត​បន្ទាប់​ពី​អាជីព​បាល់ទាត់​របស់​គេ​ត្រូវ​បញ្ចប់​។ Ronaldo នៅ​តែ​ជា​ផ្នែក​មួយ​សំខាន់​របស់​លោក​ Zidane បន្ទាប់​ពី​ទាត់​បញ្ចូល​ទី​បាន​៤២​គ្រាប់​ក្នុង​ការ​ចូល​លេង​៤៦​ប្រកួត​ដោយ​ជួយ Real Madrid ឈ្នះ​Champions League និង​La liga៕

Ronaldo ថា​គួរ​តែ​ត្រឡប់​ទៅ​អង់គ្លេស​វិញ​​ បើ​នៅ​អេស្ប៉ាញ​មាន​បញ្ហា​ពន្ធ​ស្មុគស្មាញ​យ៉ាង​នេះ
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor