Sponsor
Pisey

អ្នក​គាំទ្រ​ក្រុម​តោ​ខៀវ​ត្រូវ​រង​ចាំ​ដល់​នាទី​៧៤ ​ទើប​បាន​ឃើញ​សកម្មភាព​របស់ Morata លេង​ទី​លាន​​ ប៉ុន្តែ​ក្រោយ​ពេល​ទាត់​បាល់​១១​ម៉ែត្រ​កាត់​សេច​ក្ដី​មិន​ចូល ពួក​គេ​បែរ​ជា​និយាយ​ថា​ Morata សម​តែ​អង្គុយ​កៅអី​បម្រុង​រហូត ​ក្រោយ​ពេល ​Chelsea បាន​ចាញ់​ក្រុម​កាំភ្លើង​ធំ ​Arsenal ក្នុង​ពាន​រង្វាន់​បើក​រដូវ​កាល​ Conmmunity Shield។

ខ្សែ​ប្រយុទ្ធ​តម្លៃ​ខ្លួន​៧០​លាន​ផោន​ទើប​ចុង​កុង​ត្រា​យក​ពី​ Real Madrid ​មិន​បាន​ជាប់​ជម្រើស​ដំបូង​នោះ​ទេ​ខណៈ​លោក​ Conte បាន​ទុក​ចិត្ត​ឲ្យ​ខ្សែ​ប្រយុទ្ធ​ Michy Batshuayi ដែល​បង្ហាញ​ខ្លួន​ក្នុង ​Pre-Season បាន​ល្អ​ដាក់​លេង​ជម្រើស​ដំបូង​ជំនួស​វិញ​។

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី​ ក្រោយ​ខ្សែ​ប្រយុទ្ធ​បែលហ្សិក​រូប​នេះ​ លេង​មិន​សូវ​បាន​ល្អ​ក៏​ត្រូវ​ដក​ចេញ​វិញ ​ពេល​ចូល​វគ្គ​ទី​ពីរ ​ប៉ុន្តែ​មិន​មែន​ Morata ទេ​​រហូត​ដល់​នាទី​៧៤​ទៀប​មាន​ឱកាស​ប្ដូរ​ចូល។ បែប​ណា​ក្ដី​! មាន​អ្នក​គាំទ្រ​ជា​ច្រើន​បាន​ស្នើ​សុំ​ឲ្យ​លោក ​Conte នាំ​យក​ Diego Costa មក​វិញ​ខណៈ​អតីត​ខ្សែ​ប្រយុទ្ធ​ At. Madrid ធ្លាប់​បាន​ប្រាប់​ថា​រូប​គេ​គ្មាន​អនាគត​ជាមួយ​ក្លឹប​ទៀត​ទេ​ ទោះ​បី​ធ្លាប់​ជួយ​ឲ្យ​ឈ្នះ​ជើង​ឯក​ Premier League ២​ដង​ក៏​ដោយ។ 

ក្រោយ​បាន​ឃើញ​ទម្រង់​លេង​ដ៏​ពិបាក​របស់​ Morata និង ​Batshuayi កាល​ពី​យប់​មិញ​​អ្នក​គាំទ្រ​របស់​Chelsea គិត​ថា ​Conte គួរ​តែ​គិត​​ពី​ការ​សម្រេច​ចិត្ត​ម្ដង​ទៀត​​ ខណៈ​ក្លឹប​ដទៃ​ទៀត​មិន​អាច​ឈប់​នឹង​សើច​អំពី​អ្វី​ដែល​បាន​កើត​ឡើង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor