Sponsor
Amapapa News

ខេត្តកំពង់ចាម ៖ រឿង​ក្ដី​មួយ​ប្តឹងផ្ដល់​គ្នា​ទៅ​ដល់​តុលាការ ហើយ​បាន​អូស​បន្លាយពេល​ជិត​៨​ខែ​មក​ហើយ ដោយសារ​តែ ផឹក​ជុំ​គ្នា​៥​ទៅ​៦​នាក់ មាន​ម្នាក់​គាស់​ត្រូវ​រង្វាន់​ធំ​រថយន្ត​មួយ​គ្រឿង ពី​ក្រុមហ៊ុនស្រា​បៀ​ហ្គេ​ន​ហ៍​បឺ​គ Ganzberg តែ​លាក់​មិន​ចែក​ឲ្យ​ម្ចាស់​លុយ​ចេញថ្លៃ​ទិញ​ស្រា​បៀរ​នោះ​ឡើយ ទើប​ប្តឹង​គ្នា រហូត​សុំ​អោយ​ក្រុមហ៊ុន​ផ្អាក​ផ្ដល់​រង្វាន់​រថយន្ត ។

ហេតុការណ៍​នេះ​បាន​កើតឡើង​តាំងពី​ថ្ងៃ​ទី​១ មក​រា ដើមឆ្នាំ​២០១៧ ស្ថិត​នៅ​ភូមិ​ស្លែង ឃុំ​ជី​បាល ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម រហូត​មក​ដល់​បច្ចុប្បន្ន​នៅ​មិន​ទាន់​ដោះស្រាយ​រួច​នៅឡើយ ។

បើ​តាម​លិខិត​របស់​លោក​មេធាវី សំ ម៉េ​ង​ឌឿ​ន ចុះ​ថ្ងៃ​ទី​១៥ សីហា ២០១៧ នេះ សុំ​អោយ​ក្រុមហ៊ុន​ហ្គេ​ន​ហ៍​បឺ​គ Ganzberg ផ្អាក​បើក​រង្វាន់​ធំ​ជា​បណ្តោះអាសន្ន រង់ចាំ​ការ​សម្រេច​របស់​តុលាការ​ផ្ដល់​យុត្តិធម៌​ដល់​កូនក្ដី​របស់​ខ្លួន​ជា​មុន​សិន ។

ចំណែកឯ​ដើមបណ្តឹង​មានឈ្មោះ ហ៊​ន ថៃ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មានមុខរ​បរជា​កសិករ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។ ខាងក្រោម​នេះ​ជា​ដំណើររឿង​ដែល​បាន​រៀបរាប់​ក្នុង​លិខិត​របស់​លោក​មេធាវី ៖

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor