Sponsor
Pisey

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​ដឹក​មិត្ត​ស្រី​ម្នាក់ ទៅ​ដើរ​លេង​នៅ​កោះ​ពេជ្រ ត្រូវ​ជនសង្ស័យមួយក្រុម ​ឆក់​ទូរស័ព្ទ iPhone 7 មិន​បាន​សម្រេច ត្រូវ​សមត្ថកិច្ច និង​ជន​រង​គ្រោះ​ជិះ​ដេញ​តាម​ចាប់​ ​និង​បាញ់​ចំនួន​ ១​គ្រាប់ និងជិះ​បំ​បុក​ទើប​ឃាត់​ខ្លួនបាន ចំនួន​ ៣​នាក់ ​ចំណែក​ម្នាក់ទៀត​គេចខ្លួនបាត់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ចោមរោម​មើល កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី​យប់ ថ្ងៃ​ទី​០២ ខែសីហា ឆ្នាំ​២០១៧ កន្លងទៅ តាម​បណ្តោយ​ផ្លូវ​កម្ពុជា​ក្រោម​កែង​ផ្លូវ​២២៥ ស្ថិត​នៅ​ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​២ ខណ្ឌទួលគោក ។ ករណីនេះ ក៏បានធ្វើឱ្យ​ជនរងគ្រោះ​ ដួល​ម៉ូតូ​រងរបួស​ធ្ងន់​ ផងដែរ ​។

ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន ទី​១.​ឈ្មោះ ស្រ៊ុ​ន ឈុ​នទី ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​សិស្ស​ថ្នាក់​ទី​១១ នៅ​វិទ្យាល័យ​សន្ធរ​ម៉ុ​ក ស្នាក់​នៅផ្ទះ​លេខ​៥០B សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក ទី​២.​ឈ្មោះ កុសល បញ្ញា​សិទ្ធ ភេទ​ប្រុស អាយុ​១៤​ឆ្នាំ មុខរបរ​ជា​សិស្ស​ថ្នាក់​ទី​៨ នៅ​វិទ្យាល័យ​សន្ធរ​ម៉ុ​ក និង​ទី​៣.​ឈ្មោះ រេ​ន សុខ​រតនៈ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជា​សិស្ស​វិទ្យាល័យ​ឥន្ទ្រ​ទេវី ។ ចំណែកឯ​បក្ខពួក​ម្នាក់​ទៀត មិន​ស្គាល់​អត្តសញ្ញាណ​រត់គេច​ខ្លួនបាត់ ។

ជន​រង​គ្រោះ​មានឈ្មោះ សុខ មាន ភេទ​ស្រី អាយុ​១៩​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​ឯកជន ស្នាក់​នៅផ្ទះ​ជួល​គ្មាន​លេខ នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ និង​ម្នាក់​ទៀត​មានឈ្មោះ បញ្ញា ភេទ​ប្រុស អាយុ​២២​ឆ្នាំ ស្នាក់​នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​ទាំង​២​នាក់ បាន​ឲ្យ​ដឹង​ថា ៖ មុន​ពេល​កើតហេតុ គាត់​២​នាក់​មិត្តភក្តិ បាន​ជិះ​ម៉ូតូ​ម៉ាក Zoomer-X ពណ៌​ខៀវ​លាយ​ក្រហម ពាក់​ស្លាកលេខ​ ភ្នំពេញ​ 1FO 6475 ឌុ​ប​គ្នា​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​កម្ពុជា​ក្រោម ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត គោលបំណង​ចេញពី​ត្រឡោក​បែក ទៅ​លេង​កោះ​ពេជ្រ ខណៈ​ពេល​ជិះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ក៏​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​គ្នា​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង ម៉ាក​សង់​បិ​ច សេ​១១០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BD 4677 និង​មួយ​គ្រឿង​ទៀត ម៉ាក​ស៊ី​រ៉ូ​ស ពណ៌​លឿង ពាក់​ស្លាក​លេខ ភ្នំពេញ 1L 8044 បាន​ជិះ​ទៅ​ជិត ហើយ​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ ពី​បុរស​រង​គ្រោះ ដែល​កំពុង​តែ​លើក​និយាយ ម៉ាក iPhone 7 ប៉ុន្តែ​ឆក់​មិន​បាន​សម្រេច​នោះ​ទេ ហើយ​ព្យាយាម​ជិះ​គេចខ្លួន។ ​

ជនរងគ្រោះ​ក៏បាន​ស្រែកថា ​ចោរៗ​ និង​បាន​ជិះ​ដេញតាម ស្រប​ពេលនោះ ​សមត្ថកិច្ច​ប៉ុស្តិ៍​ផ្សារ​ដេប៉ូ​៣ កំពុង​តែ​ជិះ​ល្បាត​ប្រទះ​ឃើញ ក៏​ដេញ​តាម​ជាមួយ​ជន​រង​គ្រោះ​ទៅ​ដល់​ចំណុច​ជិត​ស្តុ​ប​ដេ DN ផ្លូវ​កម្ពុជា​ក្រោម ក្នុង​សង្កាត់​មិត្តភាព ខណ្ឌ​៧​មក​រា សមត្ថកិច្ច បាន​ផ្ទុះអាវុធ​មួយគ្រា​ប់​ រហូត​ជិះ​បំ​បុក​ម៉ូតូ​ជនសង្ស័យ ​បណ្តាលឱ្យដួល​ទើប​ឃាត់​ខ្លួនបាន​ភ្លាមៗ ក៏ត្រូវ​សមត្ថកិច្ច​ឃាត់​បាន​២​នាក់ ចំណែកឯ​២​នាក់​ទៀត រត់គេច​ខ្លួន ហើយ​សមត្ថកិច្ច​ឃាត់​បាន​ជនសង្ស័យ​ម្នាក់​ទៀត​ឈ្មោះ រេ​ន សុខ​រតនៈ យក​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍​ដេប៉ូ​២ យក​ទៅ​សួរនាំ តែ​ជនសង្ស័យ​ទាំង​៣​នាក់ មិន​ព្រម​ឆ្លើយ​សារភាព ថា​ខ្លួន​ជា​អ្នក​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​របស់​ជន​រង​គ្រោះ​នោះ​ទេ ។ រីឯ​ជន​រង​គ្រោះ​ខាង​ប្រុស​រង​របួសធ្ងន់ បែកក្បាល​ហូរ​ឈាម​ស្រោច​ពេញ​មុខ តែ​មិត្ត​ស្រី​រង​របួសស្រាល ត្រូវ​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​ព្យាបាល​នៅ​គ្លិ​និករ​ស្មី ។

ចំណែក​ជនសង្ស័យ​ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ យកទៅ​សួ​នាំនៅ​ប៉ុស្តិ៍​នគរបាល​ផ្សា​ដេប៉ូ​២​ ដើម្បី​កសាង​សំណុំរឿង បញ្ជូនទៅ​អធិការ​នគរបាល​ខណ្ឌ​ទួលគោក ចាត់កា​បន្ត​តាម​នីតិវិធី​៕​

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor