Sponsor
Pisey

ព័ត៌មាន​ដោះដូរ​កីឡាករ​ថ្ងៃ​នេះ ​មាន​កីឡាករ​ពីរ​នាក់​របស់ Manchester United ២​រូប​នឹង​អាច​ចាក​ចេញ​ពី​Old Trafford គឺ​ខ្សែ​ការពារ​ស្លាប​ជម្រើស​ជាតិ​អ៊ីតាលី​ Matteo Darmian និង​ខ្សែ​បម្រើ​ Juan Mata។

លោក Jose Mourinho បាន​និយាយ​ច្បាស់​ហើយ​ថា​ គាត់​សប្បាយ​ចិត្ត​ជាមួយ​នឹង​ក្រុម​កីឡាករ​បច្ចុប្បន្ន​របស់​គាត់​ខ្លាំង​ណាស់​ បើ​មិន​មាន​ការ​ដាក់​ស្នើសុំ​ផ្ទេរ​ចេញ​ទេ​នោះ​ គឺ​គ្មាន​នរណា​ម្នាក់​ឲ្យ​ចាក​ចេញ​។ 

ប៉ុន្តែ​តាម​ប្រភព​បណ្ដាញ​ផ្សព្វផ្សាយ​អ៊ីតាលី calciomercato.com បាន​រាយការណ៍​ថា​ Darmian គឺ​ជា​គោលដៅ​របស់ ​Bayern Munich និង ​Barcelona។ បែប​ណា​ក្ដី​! គេ​មិន​មាន​ព័ត៌មាន​ផ្លូវការ​ណាមួយ ​បាន​ផ្សព្វផ្សាយ​នៅ​ឡើយ​ទេ​ ខណៈ​ក្លឹប​ជើង​ខ្លាំង​នៅ​អឺរ៉ុប​ទាំង​ពីរ​នេះ​កំពុង​បង្ហាញ​ការ​ចាប់​អារម្មណ៍។

ចំណែក​ម្នាក់​ទៀត​គឺ ​កីឡាករ​លេង​ក្នុង​ជម្រើស​ដំបូង​ជាក់លាក់ Juan Mata។ មុន​ដំបូង​ ​កីឡាករ​សញ្ជាតិ​អេស្ប៉ាញ​​មាន​ព័ត៌មាន​ចាក​ចេញ​ពី​ Old Trafford ដោយ​សារ​លោក​ Jose Mnourinho មក​ដឹកនាំ​បិសាច​ក្រហម ​​ប៉ុន្តែ​តាម​ពិត​បញ្ហា​របស់​អ្នក​ទាំង​ពីរ​គ្រាន់​តែ​​ជា​រឿង​អតីតកាល ​ហើយ​រដូវ​កាល​មុន ជួយ​ក្លឹប​លើក​ពាន​ដល់​ទៅ៣​ទៀត។

ប៉ុន្តែ​របាយការណ៍​ចុង​ក្រោយ​បំផុត​នោះ​គឺ​មក​ពី​អ៊ីតាលី​ដូច​គ្នា​ ដោយ​និយាយ​ថា​ Roma បាន​ចាប់​អារម្មណ៍​កីឡាករ​វ័យ​២៩​ឆ្នាំ​។ គ្រូ​បង្វឹក​ក្លឹប​អ៊ីតាលី​មួយ​នេះ​ លោក​ Eusebio Di Francesco កំពុង​ស្វែង​រក​ខ្សែ​បម្រើ​ថ្មី  ​បន្ទាប់​ពី​ពួក​គេ​លក់ ​Muhamed Salah ឲ្យ​ទៅ ​Liverpool កាល​ពី​ដើម​រដូវ​កាល​ដោះដូរ​កីឡាករ​ចំណែក​ Riyad Mahrez របស់ ​Leicester City ក៏​ជា​រ៉ាដា​របស់ ​Roma ដែរ។

ប៉ុន្តែ​បើ​តាម​ប្រភព​របស់​អ៊ីតាលី​មួយ​ទៀត​គឺ​ Corriere dello Sport និយាយ​ថា​គ្រូ​បង្វឹក​រូប​នេះ​ ពេញ​ចិត្ត​Juan Mata ជាង​។ តែ ​Jose បាន​និយាយ​ច្បាស់​ហើយ​ថា ​គ្មាន​ចំណាប់​អារម្មណ៍​លក់​កីឡាករ​ណា​ម្នាក់​ក្នុង​ក្រុម​របស់​លោក​នោះ​ទេ ​ដូច្នេះ​កីឡាករ​ទាំង​ពីរ​មាន​ភាគរយ​ខ្ពស់​បន្ត​លេង​បាល់​នៅ​ Old Trafford រដូវ​កាល​ក្រោយ៕

ប្រភព៖ ​ manchestereveningnews

កីឡាករ ​Man Utd ២​រូប​ជាប់​ទង​ទៅ​នឹង​ការ​ចាក​ចេញ​ពី​ក្លឹប​នៅ​រដូវ​កាល​នេះ
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor