
តារាកំប្លែងនាយ ពែកមី នៅយប់ថ្ងៃទី១៦ សីហា វេលាម៉ោងប្រមាណ០២យប់ គណនីហ្វេសប៊ុករបស់លោក ត្រូវបានចោរលួចបាត់ និងដោយទៅទាំងផេគដែលមានអ្នក Likes ជិត១លាននាក់ផងដែរ ហើយកាលពីយប់មិញនេះ លោក បានចេញវីដេអូ Live នៅលើផេគថ្មី ដើម្បីជម្រាបជូនដំណឹងដល់បងប្អូនដែលជាអ្នកគាំទ្រ ខ្លាចអ្នកដែលលួចផេគរបស់គាត់ យកទៅធ្វើរឿងទុច្ចរិតផ្សេងៗ ។
ជាក់ស្ដែងកាលពីប៉ុន្មាននាទីមុននេះ ផេគចាស់របស់គាត់ បានដំណើរការឡើងវិញ ដោយមានទាំងការផូសព័ត៌មានបែបវាយប្រហារខាងនយោបាយ ដែលធ្វើឲ្យអ្នកដែលមិនដឹងថាផេគរបស់គាត់ ត្រូវគេលួច មានការយល់ច្រឡំយ៉ាងខ្លាំង។



សូមទស្សនាវីដេអូរបស់លោក Live ដែលរៀបរាប់ទាំងសោកស្ដាយនៃការបាតផេគ កាលពីយប់មិញ៖