
ព្រះសីហនុ៖ ភ្លៀងធ្លាក់ក្នុងកំរិត ១៨១ មីល្លីម៉ែត្រ បានបង្កឱ្យមានជំនន់ទឹកភ្លៀងលិចតំបន់មួយចំនួននៅតាមបណ្តោយផ្លូវជាតិលេខ ៤ ក្នុងភូមិសាស្ត្រស្រុកព្រៃនប់ នាព្រឹកថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០១៧ នេះ ។





ស្ថានភាពអាកាសធាតុនៅខេត្តកំពត នាព្រឹកថ្ងៃទី ១៧ ខែសីហា នេះ ផ្ទៃមេឃមានសភាពអួអាប់ និងមានភ្លៀងរលឹមស្រិចៗនៅតាមតំបន់មួយចំនួន ដូចជា ក្រុងកំពត ស្រុកកំពង់ត្រាច ដងទង់ ឈូក និងស្រុកទឹកឈូ ។



កោះកុង៖ ភ្លៀងដែលបានចាប់ធ្លាក់តាំងពីវេលាយប់ថ្ងៃទី ១៦ រហូតមកទល់ព្រឹកថ្ងៃទី ១៧ ខែសីហា នេះ កំពុងបង្កឱ្យផ្លូវមួយចំនួនក្នុងក្រុងខេមរភូមិន្ទ រងការជន់លិច ។ គិតត្រឹមម៉ោង ៨ ព្រឹកនេះ បរិមាណទឹកភ្លៀង មានកំរិត ១៥៥ មីល្លីម៉ែត្រ ខណៈភ្លៀងបន្តធ្លាក់រាយប៉ាយទូទាំងខេត្ត ។








ផ្សារវាលរេញ និងតំបន់មួយចំនួនទៀត ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវបានជន់លិចដោយជំនន់ទឹកភ្លៀង នាព្រឹកថ្ងៃទី ១៧ ខែសីហា នេះ ។







សូមប្រុងប្រយ័ត្ន !
- ឥទ្ធិពលរបស់សម្ពាធទាប បង្កឲ្យមានភ្លៀងធ្លាក់ខ្លាំងលាយឡំជាមួយផ្គរ រន្ទះ ក្នុងក្របខ័ណ្ឌស្ទើរទូទាំងប្រទេស ។
- នៅលើផ្ទៃសមុទ្រ មានភ្លៀងធ្លាក់ខ្លាំង និងរលកខ្ពស់ៗ ។
- សូមបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ។

ប្រភព ក្រសួងធនធានទឹក និងឧតុនិយម