
នៅព្រឹកព្រលឹមស្រាងៗថ្ងៃនេះ ឧកញ៉ាវ័យក្មេង ឌួង ឆាយ ក៏បានចេញវីដេអូ Facebook Live រហូតដល់ជិតកន្លះម៉ោង បញ្ចេញទស្សនៈ ហាក់មិនពេញចិត្តទាល់តែសោះ នូវនីតិវិធីរបស់សមត្ថកិច្ចនិងតុលាការលើស្ត្រីរូបនោះ និងបានចោទសួរថា តើយុត្តិធម៌សង្គមនៅឯណា? ខណៈមានពាក្យបណ្តឹងគដូចអាចម៏ភេ បណ្តឹងដល់ទៅឧកញ៉ាគ្រាក់ៗ មួយចំនួនបានប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរដូចជា ការរំលោភដីធ្លី ការចេញសែកក្លាយជាដើម។
រហូតមកដល់ រសៀលថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០១៧នេះ តុលាការខេត្តកណ្តាល បានចេញដីកាដោះលែង ស្រ្តីលក់ឡេលាបស្បែកតាម Online ឆេង ស្រីរ័ត្ន ហៅ «Love Riya» ហើយ ឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន។
ប៉ុន្តែមុននេះបន្តិច វេលាម៉ោង ០៧ និង២០នាទី យប់ថ្ងៃដដែរនេះ លោក ឧកញ៉ា ក៍បានធ្វើការ Live បញ្ជាក់បន្ថែមទាក់ទងនឹង ស្រ្ដី ខាងលើ ដែលមានរឿងខ្លះ អ្នកគ្រប់គ្នាមិនបានដឹង ៖
នគរបាលប្រឆាំងបទល្មើស ក្រសួងមហាផ្ទៃ បានបង្ហាញឯកសារ ដោយធ្លាប់បានចុះទៅធ្វើការ ឃាត់ ណែនាំ និងធ្វើកិច្ចសន្យា ដើម្បីឲ្យទៅសុំច្បាប់ បង្កើតអាជីវកម្មបានត្រឹមត្រូវ ប៉ុន្តែ នារីខាងលើហ្នឹង បានប្រតិកម្ម និងមិនបានចូលរួមសហការណ៍ជាមួយសមត្ថកិច្ច ហើយខ្លួនគាត់ (ឆេង ស្រីរ័ត្ន ហៅ «Love Riya») ក៍បានស្នើរសុំ ឲ្យបញ្ជូនសុំណុំរឿងគាត់ទៅតុលាការចុះ ។
សូមស្ដាប់ការរៀបរាប់របស់លោក ឌួង ឆាយ ទាំងស្រុងខាងក្រោមនេះ ៖
