Sponsor
Amapapa News

បន្ទាប់​ពី​តុលាការ​ខេត្តកណ្តាល បាន​ចេញ​ដីកាឃុំខ្លួន​ ស្រ្តីលក់ឡេលាបស្បែកតាម Facebook «Love Riya» ​ជា​បណ្តោះអាសន្នមក មាន​មតិ​រិះគន់​កើត​មាន​ជា​បន្តបន្ទាប់​ នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ។ មុននេះបន្តិច នៅលើគណនីហ្វេសប៊ុក លោក វីល្លាម ក៍ មានការបញ្ចេញមតិខ្លះៗផងដែរ ដោយ Live វីដេអូ និយាយទាក់ទងនឹងការ អនុវត្តច្បាប់នេះ ៖ 

អនុវត្តន៍ច្បាប់គ្មានសមភាព ចង់ចាប់អ្នកលក់ឡេ ក៏ចាប់ ចង់លែងក៏លែង ឯអ្នកបាញ់បោះវិញចាប់អត់សូវបានទេ

ហើយកាលពីម្សិលមិញលោកក៍បានលើកឡើងផងដែរទាក់ទងនឹង បញ្ហាហ្នឹង៖

លឺថាលោក ទូចយុទ្ធា មេប៉ូលីសខាងប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយនឹងចាប់អ្នកលក់ឡេតាមហ្វេសបុកតាមអនឡាញជាបន្តបន្ទាប់ អោយតែលក់ជាសាធារណៈហេីយមិនសុំច្បាប់ ។

ដូច្នេះសុំអ្នកលក់ឡេអនឡាញទាំងអស់ជ្រាបជាពត៌មាន ហេីយអ្នកលក់បាយឆា មីឆា ស្វាយត្រាំ ជេីងមាន់ត្រាំ ទឹកក្រឡុក ខោអាវស្បែកជេីង ដែលលក់ជាសាធារណៈទាំងអស់ កុំភ្លេចទៅសុំច្បាប់ ប្រយ័ត្នជាប់គុក ព្រោះទេីបតែជាប់មួយទេ😂😂😂😂

គេតឹងតែងជាងថៃទៀតធ្វេីម៉េចប្រទេសយេីងវាកូនខ្លានៅអាស៊ីគ្រាន់តែគ្នារកស៊ីតិចតួចមួយរស់សោះ ព្រួសសម្ដីសុទ្ធតែច្បាប់ហឹយយយ ជ្រេញណាស់ហ្អា បេីប្រឹងចាប់គ្រឿងញៀន ប្រឹងចាប់ឈេី ប្រឹងចាប់ពួកខិលខូចបានដូចចាប់ឡេនេះ មិនដឹងវាល្អយ៉ាងណាទេហ្អា 😏😏 ហេីយប្រាកដទេថាខ្មែរអត់មានឥវ៉ាន់ក្លែងក្លាយនោះ ? 

ម៉េចមិនទៅចាប់អោយអស់ទៅគ្នាលក់ឡេសោះសុទ្ធតែចាប់ដាក់គុក ពីមួយខែទៅមួយឆ្នាំ គ្រាន់តែដកហូត ពន្យលណែនាំទៅវាថី ចុះម្ដេចអាមួយជិះឡានប៉ះគេដកកាំភ្លេីងបាញ់គេនោះ មិនព្រមចាប់វាដែរទៅ ? ម្ដេចត្រឹមបកតែសក្តិ មិនអូសក្បាលវាចូលគុក ?ប្រជាជនគ្នារកស៊ីបានមួយរស់ គ្នាក្រគ្មានប្រាក់បេីកហាង រំពឹងលក់តាមអនឡាញនឹងហេីយ បេីបិទគ្នាទៀតគ្នាដាច់បាយហេីយ បេីមិនបានជួយគ្នាកុំគាបគ្នាចឹង តេីសេដ្ឋកិច្ចវាមិនកាន់តែធ្លាក់ទេហ្អី
 

សូម​បញ្ជាក់​ថា បន្ទាប់ពីមានការរិះគន់ជាបន្តបន្ទាប់ លើការចាប់ខ្លួន រហូតតុលាការសម្រេចចេញដីកាឃុំខ្លួន ស្រ្តីលក់ឡេលាបស្បែកតាម Facebook «Love Riya» ដាក់ពន្ធនាគារនោះ នៅទីបំផុត នារសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧នេះ តុលាការខេត្តកណ្តាល បានចេញដីកាដោះលែងស្រ្តីរូបនេះហើយ ឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន។

លោក វីល្លាម
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor