ប៉ុន្មាននាទីមុននេះ តាមតាមរយៈផេក Facebook របស់សហព័ន្ធបាល់ទាត់កម្ពុជាផ្លូវការ បានធ្វើការបកស្រាយដោយច្បាស់ថា គ្រូបង្វឹកជម្រើសជាតិ និងU22កម្ពុជា បានសម្រេចដកកីឡាករសំខាន់ក្នុងក្រុមជម្រើសជាតិU22 កម្ពុជា២រូប ដោយសារមិនគោរពវិន័យក្រុម ពេលបំពេញភារកិច្ចក្នុងព្រឹត្តិការណ៍ SEA Games 2017 នៅម៉ាឡេស៊ី។
កីឡាករ២នាក់ក្នុងក្រុមជម្រើសជាតិកម្ពុជាវ័យក្រោម២២ឆ្នាំ គឺ ខ្សែបម្រើ ច្រឹង ពលរ័ត្ន និងសំអឿន ពិដោរដោយសារតែ បញ្ហាមិនគោរពវិន័យរបស់ក្រុមជម្រើសជាតិ។ ខណៈពេលនោះ គ្រូបង្វឹកសញ្ជាតិប្រេស៊ីលបានដកឈ្មោះចេញមុនការប្រកួតចុងក្រោយក្នុងពូល B នៅស៊ីហ្គេមជាមួយ U22 ឥណ្ឌូណេស៊ី។
សូមបញ្ជាក់ថាក្រុម U22 កម្ពុជាបានទទួលបរាជ័យ៤ប្រកួតជាប់គ្នាក្នុងពូល B នៃ SEA Games 2017 នៅម៉ាឡេស៊ីដោយក្នុងនោះបានចាញ់ U22 ហ្វីលីពីន វៀតណាម ថៃ នឹងចុងក្រោយចាញ់ទីម័រខាងកើត៕

