Sponsor
Amapapa News

រាជធានី​ភ្នំពេញ​៖​ ​ដើម្បី​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កាន់​តែ​មាន​ភាព​ងាយ​ស្រួល​ ​ក្រសួង​សាធារណការ​ បាន​ប្រកាស​លេខ​ទូរស័ព្ទ​ ៣​ខែ្ស ​សម្រាប់​ផ្តល់​​ព័ត៌មាន ​ឆ្លើយ​តប​សំណួរ​ និង​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ ពាក់ព័ន្ធនឹង​ ប្រព័ន្ធស្វ័យ​ប្រវត្តិកម្ម​​ ដូចជា​ការ​​ចុះ​បញ្ជី​យាន​ជំនិះ​ ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​យាន​ជំនិះ ​ផ្តល់​បណ្ណ​បើកបរ​យានយន្ត​ កម្មវិធី​យល់​ដឹង​អំពី​ទ្រឹស្តី​នៃ​ការ​បើកបរ​។​ ​ 

​​លេខ​ទូរស័ព្ទ​ ៣​ខែ្ស ​ទាំង​បី​ខ្សែ​នេះ​​ រួមមាន​ ០៨៥ ​៩២ ៩០​ ៩០​ (​ប្រព័ន្ធ​ Cellcard​)​ ០១៥ ​៩២ ៩០​ ៩០ ​(​ប្រព័ន្ធ​ Smart​)​ ០៦៧ ​៩២ ៩០ ​៩០ (​ប្រព័ន្ធ ​Metfone​) ។ លេខ​ទាំង​នេះ​នឹង​ទទួល​រាល់​ម៉ោង​ធ្វើការ​ ចាប់​ពីម៉ោង​​ ៨​:​០​០-​១២​:​០០​ថ្ងៃ និង ២:​០០-​៥:​០០​ល្ងាច, ​ចន្ទ-សុក្រ​។​ ​ ​ ​​

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor