
រាជធានីភ្នំពេញ៖ លោកគ្រូម្នាក់កំពុងល្បីខ្លាំងនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក និងកំពុងត្រូវបានមហាជនសរសើរផងដែរ ខណៈដែលខ្លួនគោរពសម្ដីភ្នាល់ចាញ់សិស្ស បើកូនសិស្សគាត់ប្រលងជាប់និទ្ទេស A គាត់នឹងរាំពីខ្លោងទ្វារចូលសាលារហូតដល់ដងទងជាតិ។
យោងតាមប្រភពពីគណនីហ្វេសប៊ុកមួយឈ្មោះ Chhai EN ដែលបានបង្ហាញអត្តសញ្ញាណលោកគ្រូនោះថា ឈ្មោះ ទៀសុធា ជាសាស្ត្រាចារ្យគណិតវិទ្យា បង្រៀននៅវិទ្យាល័យ ហ៊ុន សែន ភ្នំពេញថ្មី។ គណនីហ្វេសប៊ុកខាងលើបានបន្តសំណេរថា "កាលដើមឆ្នាំលោកគ្រូសន្យាថា ប្រសិនបើសិស្សគាត់ទទួលបាននិទ្ទេសA គាត់នឹងរាំពីខ្លោងទ្វារដល់ដង ទង់ជាតិ ឥឡូវលោកគ្រូរាំមែនលោកគ្រូអ្នកគ្រូគ្មានអ្វីសប្បាយចិត្តជាងឃើញសិស្សជោគជ័យឡើយ"។
ខាងក្រោមនេះជាវីដេអូ ដែលលោកគ្រូរាំ សូមទស្សនាទាំងអស់គ្នា និងជួយលើកទឹកចិត្តគាត់ផង ព្រោះធ្វើដើម្បីកូនសិស្សគាត់ ដោយគាត់មិនបានខ្មាសអៀននោះឡើយ៕