
អ្នកមីងម្នាក់ បានជ្រុះបាត់កាបូប ដែលមានប្រាក់១០០០ដុល្លារ និង ចិញ្ចៀន២វង់ ប៉ះអ្នកចិត្តបុណ្យ ប្រគល់ជូនវិញ តាមរយៈចៅអធិការវត្តប្រាសាទនាងខ្មៅ ហើយក្រោយពីចៅអធិការ ប្រកាសស្វែងរកម្ចាស់របស់ដែលបាត់ ត្រឹមរយៈពេលប៉ុន្មានម៉ោង ម្ចាស់របស់ដែលបាត់ បានរកឃើញ និងមកទទួលរបស់ទៅវិញហើយ។ នេះបើយើងតាមគណនីហ្វេសប៊ុកចៅអធិការវត្តប្រាសាទនាងខ្មៅ បានប្រកាសថា៖
រកឃើញម្ចាស់របស់ហើយ ក្រោយពីប្រកាសរកម្ចាស់. នៅម៉ោងប្រមាណ. ១ រសៀលមក ពេលនេះម្ចាស់កាបូបមកទទួលរបស់គាត់វិញហើយ មានទឹកប្រាក់១០០០ដុល្លារ និងចិញ្ចៀនផ្លាកទីន២វង់ គាត់ត្រេកអរណាស់ សូមជូនបុណ្យដល់ មីង និង បងស្រី ភិន ស្រីអូន និងក្មួយដែលរើសបានហើយយកមកប្រគល់ដល់អាត្មាភាពដើម្បីប្រកាសស្វែងរកម្ចាស់វិញ។



