Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ស្ថានភាព តារាសម្ដែង និងជាតារាចម្រៀង​ យូឌីស្កូ កំពុងតែស្ថិតក្នុងគ្រោះថ្នាក់ បើទោះបីជាលោកវេជ្ជបណ្ឌិតប្រធានមជ្ឃមណ្ឌលជាតិផ្តល់ឈាម  បានផ្តល់ឈាម២កំប្លោកហើ​យក៏ដោយ តែលោកនៅតែត្រូវការបញ្ចូលឈាមប្រភេទ AB+ ចំនួន៤ប្លោកទៀត ដើម្បីសង្គ្រោះជីវិត។

តាមគណនីអាខោនហ្វេសបុករបស់កញ្ញា ឌួងហ្សូរីដា បានសរសេររៀបរាបថា "អរគុណដល់លោកវេជ្ជបណ្ឌិតប្រធានមជ្ឃមណ្ឌលជាតិផ្តល់ឈាម  ដែលបានផ្តល់ឈាម ២កំប្លោក ជាការដោះដូរផ្ទាល់ ដោយឈាមនាងខ្ញុំមួយប្លោក និងប្អូនស្រីមួយប្លោក ដើម្បីសង្គ្រោះបងស្កូ ក្នុងការលាងឈាមយប់នេះ។

បងស្កូ ត្រូវការបញ្ចូលឈាមប្រភេទ AB+ ចំនួន៤ប្លោកទៀត ប្រសិនបើមានបងប្អូន មិត្តសិល្បៈណាមានឈាមប្រភេទ AB+ សូមទាក់ទងមកប្អូនស្រីនាងខ្ញុំតាមរយៈលេខ 076 666 6627 ព្រោះថ្ងៃនេះវេលាម៉ោង១០ព្រឹក នាងខ្ញុំនិងក្រុមសិល្បៈរបស់យើង នឹងទៅធ្វើការបរិច្ចាគឈាមនៅមជ្ឃមណ្ឌលជាតិផ្តល់ឈាមនៅមន្ទីរពេទ្យរ៉ុស្សី ដើម្បីជួយសង្រ្គោះគាត់។

តាមការផ្តល់ព័ត៌មានពីលោកវេជ្ជបណ្ឌិតនៅមជ្ឃមណ្ឌលជាតិផ្តល់ឈាម បានជម្រាបថា ឈាមប្រភេទ AB+ ជាឈាមដែលកម្រមានអ្នកបរិច្ចាគ និងខ្សត់ជាងគេបំផុត ដូច្នេះហើយ សូមអំពាវនាវអ្នកដែលមានឈាមប្រភេទ AB+ សូមមេត្តាជួយផង។

សូមបញ្ជាក់ថា លោក យូឌីស្កូ ត្រូវបានចូលបន្ទប់សង្រ្គោះបន្ទាន់ដោយសារលោកកើតមានជំងឺ   ក្រលៀន ទឹកនោមប្រៃ និងឈាមសឡើងខ្ពស់ !!! ពេលនេះគាត់ត្រូវការឈាមប្រភេទ AB + ដែលជាប្រភេទឈាមដ៏ពិបាករក។

តបតាមសារកញ្ញា ដួង ហ្សូរីដា លោក យ៉ែម សំអូន បានបង្ហោះសារថា ពិតជារកអ្វីមកប្រៀបពុំបាន អាមុំ ថ្ងៃនេះបងរវល់មួយថ្ងៃពេញ បងពិតជាអន្ទះសាណាស់តាំងពីថ្ងៃបងព្យាយាមសួរអូនរហូតពីអាការៈគាត់ អាមុំ បងពិតជាអគុណប្អូនអស់ពីដួងចិត្ត ហើយបងជឿថា គាត់ឃើញការព្រួយបារម្ភរបស់ប្អូន គាត់នឹងមានកម្លាំងចិត្តខំពង្រឹង និងជួយខ្លួនឯងឲ្យ​ជា ស្កូ ឯងត្រូវតែជាហើយត្រឡប់មកកាន់ម៉ៃក្រូហ្វូឡើងវិញ #Daraentertainment នៅរង់ចាំឯង ជិតដល់ពេលហើយសំលាញ់ សូមបងប្អូន និងមិត្តភក្តិសិល្បករមេត្តាជួយគាត់ផង។

ដោយឡែក តារាសម្តែង ពៅ លីដា បានទៅមើលដល់មន្ទីរពេទ្យបានសរសេរបង្ហោះដែរថា ស៊ូឡើងបង ពួកយើងទាំងអស់គ្នា ស្រលាញ់ និងអាណិតបងណាស់ ពេលនេះ បងស្រី ចន ច័ន្ទលក្ខណា បងស្រី ឌួង ហ្សូរីដា ព្រមទាំងបងប្អូនទាំងអស់គ្នា កំពុងតែខ្នាស់ខ្នែង រកឈាម ប្រភេទ AB+ ដើម្បីលាងឈាមឲ្យ​បងហើយ បងស្កូត្រូវការបញ្ចូលឈាមប្រភេទ AB+ ចំនួន៤ប្លោកទៀត ប្រសិនបើមានបងប្អូន មិត្តសិល្បៈណាមានឈាមប្រភេទ AB+ សូមទាក់ទងទៅបងស្រី ណុច តាមរយៈលេខ 076 666 6627សូមមេត្តាជួយគាត់ផង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor