
សិល្បៈ ៖ ទឹកចិត្តប្ដីប្រពន្ធទោះជាបែកបាក់គ្នាដោយប្រការណាមួយក្ដី ប៉ុន្តែការកាត់ចោលក្តីស្រឡាញ់ចំពោះកូនៗ មិនមែនជារឿងងាយនឹងធ្វើបានទេ។ ដូចពាក្យចាស់តែងពោលថា មិនអាចអារសាច់ខ្លួនឯងបោះចោលនោះ។ ជាក់ស្ដែងដូចជារឿងរ៉ាវអតីតប្ដីប្រពន្ធអ្នកសិល្បៈលោក ប៉ែន ចំរ៉ុង និង ភិន សុដាលីស ទោះជាពូកគេបែកបាក់គ្នា ដោយកត្តាមិនចុះសម្រុងនឹងគ្នា តែងពីកូនស្រីនៅក្នុងផ្ទៃក្ដី នៅពេលឃើញរូបរាងកូនស្រី និងអតីតភរិយាបង្ហាញសកម្មភាពដូចក្នុងរូបថត និងវីដេអូទាំងនេះមិនដឹងលោកមានអារម្មណ៍បែបណានោះទេ៕






