Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ស្វាយរៀងៈ យ៉ាងហោចណាស់មនុស្សម្នាក់បាន​បាត់បងជីវិត និង៤នាក់ទៀតរបួសធ្ងន់ស្រាលដោយគ្រោះថ្នាក់ចរាចរណ៍រថយន្តបើក​បុកបង្គោលភ្លើង ហើយធ្លាក់ចូលទឹកស្រះខាងមុខសាលាមឋមសិក្សា ហ៊ុន សែន អូវ៉ាង លើផ្លូវជាតិលេខ១ ចន្លោះគីឡូមែត្រលេខ161-162 ស្ថិតក្នុងភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀងកាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧។

សមត្ថកិច្ច បានឲ្យ​ដឹងថា មុនកើតហេតុមានរថយន្តម៉ាក CAMRY ពណ៌សពាក់ស្លាកលេខ  ភ្នំពេញ 2C-5920 បើកបរដោយឈ្មោះ គឹម ហ៊ា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិគ្រួស ឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង និងមានមនុស្សរួមដំណើរ៤នាក់ ទី១ឈ្មោះ ជា ចន្ទោ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបកសិករ មានទីលំនៅភូមិបុស្សលាវឃុំបុស្សលាវ ស្រុកក្រចេះ ខេត្តក្រចេះ។ ទី២/ឈ្មោះជា ណាវឿន ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិកញ្ចំ ឃុំកញ្វំ ស្រុកពារាំង ខេត្តព្រៃវែង និង២នាក់ទៀតមិនស្គាល់ឈ្មោះ ដោយធ្វើដំណើរពីកើតទៅលិចក្នុងល្បឿនលឿន ស្រាប់តែរេចង្កូតទៅបុកបង្គោលភ្លើង ហើយរថយន្តហោះ​ធ្លាក់ចូលស្រះទឹក បណ្ដាលឲ្យ​អ្នកបើកបរស្លាប់ និងកន្លែងតែម្ដង។

បច្ចុប្បន្នអ្នកស្លាប់ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯអ្នករងរបួសកំពុងព្យាបាលនៅមន្ទីរសម្រាក​ព្យាបាលផាសុភាព២បាវិត។ ចំណែករថយន្តសមត្ថកិច្ចយើងកំពុងស្ទូចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីបំពេញសំណុំរឿងតាមនីតិវិធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor