Sponsor
អាម៉ាប៉ាប៉ាញ៉ូស

បាត់ដំបងៈ ទារិកាទើបតែអាយុមួយខួប បានស្លាប់យ៉ាងព្រៃផ្សៃបំផុត ក្រោយពីម្ដាយចិត្តខ្មៅយកទៅបោកនឹងក្ដារផ្ទះ។

ករណីម្ដាយចិត្តខ្មៅបោកកូន​ស្លាប់ខាងលើនេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង៣០នាទីយប់​ថ្ងៃទី១២ កញ្ញា ២០១៧  ចំណុចអណ្តូងពីរ ស្ថិតក្នុងភូមិភ្នំប្រាំពីរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

សមត្ថកិច្ច បានឲ្យដឹងថា ម្តាយចិត្តខ្មៅរូបនេះ ឈ្មោះ តិ សុខឃី អាយុ៣៤ឆ្នាំ ជាស្រ្តីមេម៉ាយ រស់នៅភូមិ ឃុំកើតហេតុខាងលើ និង​ជាមនុស្សសរសៃប្រសាទ បាន​ចាប់កូនស្រីខ្លួនឯងអាយុ១ខួប ឈ្មោះ ណាល់ ស្រីពេជ្រ បោកនឹងក្តារផ្ទះ បណ្តាលឲ្យ​ស្លាប់យ៉ាងអាណោចអាធ័ម។

ក្រោយកើតហេតុប្រជាពលរដ្ឋបានមករាយការណ៍ឲ្យ​សមត្ថកិច្ច ចុះទៅឃាត់ខ្លួនស្រ្តីជាម្ដាយ ដើម្បីយកមកសាកសួរ និង​កសាងសំណំរឿង បញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការតាមនីតិវិធិច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor