
កងនាវាចរណ៍ឥណ្ឌា កំពុងរៀបចំទម្លាក់នាវាមុជទឹក ដែលមានសមត្ថភាពនុយក្លេអ៊ែរលើកទី២ ចូលទៅក្នុងសមុទ្រ នៅខែក្រោយ អំឡុងគំរប់ខួបលើកទី១ នៃប្រទេសឥណ្ឌា ដែលបានក្លាយជាសមាជិកអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ នេះបើយោងតាមគេហទំព័រសារព័ត៌មាន sputnik បានចេញផ្សាយនាព្រឹកថ្ងៃអង្គារ ទី១៣ ខែកញ្ញា ឆ្នាំ២០១៧។
កាសែតឥណ្ឌា Times បាន រាយការណ៍ថា នាវាមុជទឹក INS Aridhaman គឺជានាវាដែលមានសមត្ថភាពមីស៊ីលទីពីររបស់ប្រទេសឥណ្ឌា ដែលបានសាងសង់ និងចាប់ផ្ដើមសាកល្បងក្នុងសមុទ្រ ដែលដើរដោយម៉ាស៊ីនរ៉េអាក់ទ័រ ឬថាមពលនុយក្លេអ៊ែរ។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនផលិតនាវា INS Aridhaman នឹងចាប់ផ្តើមការសាកល្បងលើសមុទ្រក្រោមការឃ្លាំមើលរបស់រដ្ឋមន្ត្រីការពារជាតិលោស្រី Nirmala Sitharaman ហើយអាចបាញ់មីស៊ីលបានទ្វេដង និងត្រូវបានគេរំពឹងថា នឹងបើកបរនៅក្រោមទឹកលឿនជាងមុន ដោយសារតែប្រព័ន្ធជំរុញដ៏ខ្លាំងក្លាសេរីថ្មីនេះ៕
