Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ដោយ ៖ #CAM_POST

ភ្នំពេញ៖ នៅ​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ក្តីសង្វេកហាក់​លេច​ឡើង​ចំពោះ​ អតីត​តារាចម្រៀង អ្នកនាង អ៊ុំ​ គន្ធា ដែល​កំពុង​រស់​នៅ​ជាមួយ​នឹង​ការយាយ៉ីពី​ជំងឺប្រចាំកាយដ៏​កាចសាហាវ តែនៅ​មាន​ចិត្ត​អន្ទះសារ​ចង់ធ្វើ​ចង្ហាន់​ទៅដាក់​បិណ្ឌប្រគេនព្រះសង្ឃនៅ​វត្ត។

អតីតតារាចំរៀងអ្នកនាង អ៊ុំ គន្ធារ ដែលមានផ្ទុកជំងឺអេដស៍ ស្រែកយំថាអត់មានលុយទៅភ្ជុំបិណ្ឌ តែពេលនេះត្រូវបានទទួលអំណោយហើយពីមូនិធិចាស់ជរាតាមរយៈ សមាគមសិល្បករខ្មែរ ចំនួន៣០០$ ។  វត្តមានសិល្បករចូលរួមមាន អ្នកនាង ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរ , លោក ឧកញ៉ាឃ្លោក , លោក អុឹម ជីវ៉ា លោក គន់រៀមរតនៈ ,លោកស្រីវណ្ណថុន , លោកស្រវណ្ណា ។

សូមបញ្ជាក់ផងដែរថាអ្នកនាង អ៊ុំ គន្ធា ផ្ទុកមេរោគអេដស៍នេះរយៈពេល១៤ឆ្នាំហើយ ហើយអាជីពសិល្បៈត្រូវបានបញ្ចប់ដោយសារតែអ្នកនងកើតរោគមួយនេះ ត្រូវបានមនុស្សមួយចំនួនរើសអើង បើទោះបីអ្នកនាងដើសុំគេច្រៀងតាមហាងក៏ដោយក៏គេបដិសេដមិនទទួលយកច្រៀងឡើយ អ្នកនាងអ៊ុំគន្ធារ ក៏មានកូនប្រុសម្នាក់ក៏ផ្ទកមេរោគអេដស៍ដែរពេលនេះកូនរប់អ្នកនាងមានអាយុ១៤ឆ្នាំហើយ ។

អតីតតារាចំរៀងដែលមានផ្ទុកមេរោគអេដស៍រូបនេះមានអាស័យដ្ឋាន ភូមិ វិមានទ្រុង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយរស់នៅជាមួយកូន២នាក់ ដែលជាផ្ទះរបស់បងស្រីអ្នកនាង អ៊ុំ គន្ធារ ។ 

ប្រសិនបើមជ្ឈដ្ឋានចាប់អារម្មណ៍ចង់ជួយដល់អតីតតារាចម្រៀងអភ័ព្ទរូបនេះអាចផ្តល់អំណោយតាមរយៈសមាគមចន ច័ន្ទលក្ខិណាឬលោកអុឹម ជីវ៉ាជាដើម។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor