
រឿងនឹកស្មានពុំដល់ ទាក់ទងនឹងស្ត្រីចំណាស់ម្នាក់នៅខេត្តបាត់ដំបង ដែលមានឈ្មោះថា «រឿង សិច» ពុំទាន់ផុតរលត់ពីអារម្មណ៍ចងចាំរបស់អ្នកប្រើប្រាស់បណ្តាញសង្គមផង ឥឡូវនេះ ចូលដល់សាច់រឿងថ្មីមួយទៀតហើយ ដែលលោកតាម្នាក់រស់នៅខេត្តកណ្តាល មានឈ្មោះថា «ប៉េ ណូ» វិញម្តង ។
គណនីប្អូនប្រុសម្នាក់ឈ្មោះថា ថាភួហួរ បានបង្ហោះព័ត៌មានប្លែកមួយកាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅថ្មីៗនេះ បានបង្កឲ្យមិត្តភក្តិ និងមនុស្សជាច្រើននៅលើបណ្តាញទំនាក់ទំនងសង្គមយក្សមួយនេះ ភ្ញាក់ផ្អើល និងអស់សំណើចយ៉ាងខ្លាំង ព្រោះតែម្នាក់ៗមិននឹកស្មានដល់ថា អ៊ុំស្រីម្នាក់បែរមានឈ្មោះថាៈ «រឿង សិច» ។
រឿងដ៏ចម្លែកជួនគ្នានេះ ពុំមែនជាការប្រឌិតឡើងនោះទេ ព្រោះថា ឈ្មោះរបស់ពួកគាត់ទាំងពីរ បានលេចឡើងនៅក្នុងបញ្ជីបោះឆ្នោតដូចគ្នា ។ ហើយឈ្មោះរបស់លោកតា ប៉េ ណូ ក៏ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ ចាប់អារម្មណ៍ និងបង្ហោះឡើងលើគណនីរបស់លោក កាលពីថ្ងៃទី១០ ខែកញ្ញា ម្សិលមិញនេះ ដើម្បីចែករំលែកដល់អ្នកលេងហ្វេសប៊ុកទាំងអស់បានផ្ទុះសំណើច ។

ការពិតឈ្មោះរបស់លោកតា ឬលោកយាយ លោកអ្នកអាច Search តាមអាស័យដ្ឋានៈhttp://www.voterlist.org.kh/Default.aspx
គេហទំព័រស្វែងរកទិន្នន័យអ្នកបោះឆ្នោត ក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០១៦
សម្គាល់៖ រាល់ប្រអប់ដែលមានសញ្ញាផ្កាយ (*) តម្រូវឱ្យបំពេញ ឬ ជ្រើសរើសជាមុន
voterlist.org.kh
ព័ត៌មានទាក់ទង៖ អ៊ុំស្រីម្នាក់កំពុងល្បីនៅលើបណ្តាញសង្គម ព្រោះតែឈ្មោះរបស់គាត់ជា «Key Word» ដ៏…..សំខាន់!



