
យោងតាមគណនីហ្វេសប៊ុករបស់លោក វិល្លាម បានបកស្រាយអំពីមូលន័យបដិវត្តន៍ពណ៌ និងបានទស្សន៍ទាយថា កម្ពុជាមិនអាចមានបដិវត្តន៍នេះកេីតឡេីងជាដាច់ខាត ខាងក្រោមនេះជាសម្រង់សម្ដីទាំងស្រុងរបស់លោក ៖
លឺបណ្ឌិតមួយនោះងៃមុននិយាយរឿងបដិវត្តន៍ពណ៌ ដោយសារបដិវត្តន៍ពណ៌នេះបានខ្មែរចោទគ្នាពេញទឹកពេញដី ចឹងស្អីទៅជាបដិវត្តន៍ពណ៌នឹង ?
បដិវត្តន៍ពណ៌ ជាការប្រមូលផ្ដុំទ្រង់ទ្រាយធំ ក្រោមមនោគមអហឹង្សា ទាមទា ដាច់ខាតនៅអ្វីដែលបដិវត្តន៍ជនចង់បាន បដិវត្តន៍ពណ៌គឺគេប្រេីរបស់ជាតំណាងឬពណ៌ជាតំណាង ដូចបដិវត្តន៍ផ្កាម្លឹះនៅចិនបដិវត្តន៍ផ្កាឈូកនៅអេហ្សីបបដិវត្តន៍ល្មៀតនៅភូមាបដិវត្តន៍ផ្កាកុលាបនៅហ្សកហ្សីបដិវត្តន៍ទឹកក្រូចនៅអុយក្រែន។
បដិវត្តន៍ពណ៌និយមន័យវានឹងកំសួលនៃការចាប់ផ្ដេីមគឺវា កេីតឡេីងពីបាតុកម្មទ្រង់ទ្រាយធំ ឬ បាតុកម្មទ្រង់ទ្រាយតូច តែច្រេីនកន្លែង បន្ទាប់មកគេអូសស្ថានការណ៍ មករួមតែមួយ ដេីម្បីពង្រីកអនុភាពនៃបដិវត្តន៍អោយមានប្រសិទ្ធភាព បដិវត្តន៍ពណ៌វាកេីតឡេីងពីបាតុកម្ម តែគ្រប់បាតុកម្មមិនមែនចេះតែអាចលេចរូបរាងជាបដិវត្តន៍ពណ៌ទេ ។
សំនួរសួរថាតេីបដិវត្តន៍ពណ៌អាចកេីតមាននៅកម្ពុជាទេ ?
ចំឡេីយឆ្លេីយថា កម្ពុជាមិនអាចមានបដិវត្តន៍ពណ៌នោះទេ ។
ដោយផ្អែកកត្តា៤
ទីមួយយោងតាមហេតុផលចរឹតសាស្ត្រ
ពលរដ្ឋកម្ពុជាខ្លះជាពលរដ្ឋបានតែនិយាយនឹងមាត់ទេអារឿងក្លាហានគឺសូន្យ គាត់ស្រលាញ់ជីវិតណាស់ ឃេីញចោរប្លន់នឹងមុខគាត់សុខចិត្តអោបដៃឈរមេីលគាត់មិនទៅអាឡេអាឡឺធ្វេីបដិវត្តន៍ស្អីនោះទេ គាត់ខ្វល់តែការរកស៊ី រកលុយដូរម៉ូតឡាន ដេញម៉ូតពេជ្រវាល្អជាង ហេីយចរឹតខ្មែរ ខឹងជេរប្រាវ ជេរហេីយអស់ខឹងបាត់ រិះគន់ហេីយភ្លេចសូន្យ ចឹងកំហឹងគាត់ដែលស្អប់រដ្ឋាភិបាលគាត់បានធូរអស់ដោយសារជេរទៅហេីយ គ្រប់បដិវត្តន៍ស្អីក៏ដោយវាចាប់ផ្ដេីមពីកំហឹងទៅមុន។
ទីពីរយោងតាមច្បាប់
កម្ពុជាជាប្រទេសដែលប្រកាន់រដ្ឋធម្មនុញ្ញប្រជាធិបតេយ្យសេរីពហុបក្ស មានការបោះឆ្នោត ការបោះឆ្នោតជាសេរីភាពក្នុងការជ្រេីសរេីសមេដឹកនាំខ្លួនចង់បានហេីយ ដោយមិនគ្មាននរណាត្រូវការការធ្វេីបដិវត្តន៍ ។
ទីបីយោងតាមហេតុផលមនោគមវិទ្យា ពលរដ្ឋកម្ពុជាគាំទ្រសង្គ្រោះជាតិ របៀបលំលំទេ កត្តា៣ជាហេតុធំទាញអោយមានការគាំទ្រ ទី១ចិត្តស្អប់ ទី២អត់ជម្រេីស ទី៣ជោរតាមគ្នា គ្រាន់តែលោកសមរង្សីរត់ចោលស្បែកជេីង គេចាប់លោកកឹមសុខា គ្មាននរណាទៅខ្វល់ស្អីផង គ្រាន់តែមានការរិះគន់តាមតែបណ្ដាញមេឌៀ តែគ្មានចលនារង្គេីស្អីបន្តិចផងតេីទៅបដិវត្តន៍ស្អី បេីរឿងចាប់មេបក្សជារឿងធំគ្មាននរណាខ្វល់ផង ទៅបដិវត្តន៍ស្អី ?
ទីបួនយោងតាមហេតុផលវិទ្យាសាស្ត្រនយោបាយ
យេីងមេីលទៅមេីល គណបក្សសង្គ្រោះជាតិ ២រួមមួយ វាយស៊ីភីភីអស់ប៉ុន្មានកៅអី ? តាំងពី២០១៣ដល់២០១៨ កម្ពុជាកេីតរឿងក្ដៅក្រហាយប៉ុន្មានព្រឹត្តការណ៍ អាការក្ដៅក្រហាយនឹងកាន់តែជាហេតុនាំអោយសន្លឹកឆ្នោតហោះចូលបក្សប្រឆាំង តេីសង្គ្រោះជាតិមានប្រៀបប៉ុណ្ណា ? ហេតុអ្វីចាំបាចដែលនាំអោយសង្គ្រោះជាតិធ្វេីបដិវត្តន៍ បេីយោងតាមការបោះឆ្នោតសង្គ្រោះជាតិមានសង្ឃឹមទៅហេីយនោះ ? សុំស្ទាបស្ទង់ការបោះឆ្នោតឃុំសង្កាត់បន្ថែមទៀត ឃេីញថាសង្គ្រោះជាតិបានប៉ុន្មានរយឃុំ ? អាណាទៅភ្លេីធ្វេីបដិវត្តន៍ទៀតនោះ ៤ចំនុចនេះជាការបកស្រាយបែបវិទ្យាសាស្ត្រ។
ហេីយបេីការបកស្រាយបែបមេីលនឹងភ្នែកវិញ លោកកឹមសុខា ចាស់ឡេីងញ័រ លោកសមរង្សូី អាងតែកាន់ស្បែកជេីង 😅😅😅 មានសមត្ថភាពធ្វេីបដិវត្តន៍ពណ៌ដែរ ? បដិវត្តន៍ពណ៌ មេបដិវត្តន៍មានសមត្ថភាពណាស់ ... ២នាក់គាត់នេះលឺតែសម្លេងកាំភ្លេីងលេចនោមដាក់ខោទេ ចឹងធ្វេីបដវត្តន៍ពណ៌ស្អីកេីត ? វាគ្មានទេបដិវត្តន៍ពណ៌ មានតែបដិវត្តន៍ពោក ឬបដិវត្តន៍អាមុំប៉ុមពីត
#បញ្ជាក់ ខ្ញុំរៀនបានថ្នាក់ទី២ ទី៣មិនមែនបណ្ឌិតអីទេ តែខ្ញុំបកស្រាយបែបវិទ្យាសាស្ត្រពិតបាន នឹងមិនលំអៀងទេ កុំយកអាបដិវត្តន៍ស្អីមកនិយាយទៀតវាមិនចូលត្រចៀក បេីថាចាប់កឹមសុខា យកលេសចោទអាមេរិក ធ្វេីសង្គ្រាមការទូតវាយអែបចិន បានលុយចាយ ហេីយក្លាយជាទ្រនាប់ជំលោះសមុទ្រចិនអានឹងខ្ញុំជឿខ្លះ មិនបាច់វែងឆ្ងាយស្អីទេ 😅😅😅
