
ឋានសួគ៌បូកគោ ជាតំបន់សម្រាកលំហែកាយ និង ជាកន្លែងកម្សាន្ដនៅលើភ្នំតែមួយគត់នៅ ក្នុងអនុតំបន់ទន្លេមេគង្គ ស្ថិតក្នុងឧទ្យានជាតិភ្នំបូកគោនៃខេត្តកំពត ដែលត្រូវបានខាង ក្រុមហ៊ុនសុខាអភិវឌ្ឍកាន់តែទំនើប និងកាន់តែពេញនិយមទៅកម្សាន្តនោះ បានប្ដូរឈ្មោះទៅជា «សុខាឋានសួគ៌» វិញ។
នេះបើតាមការបង្ហោះលើទំព័រផ្លូវការរបស់ក្រុមហ៊ុនសុខា ដែលមានឈ្មោះថា៖ Sokha Thansur Resort បានចាប់ផ្តើមប្រើប្រាស់ និងហៅឈ្មោះ «ឋានសួគ៌បូកគោ» ទៅជា «សុខាឋានសួគ៌» តាំងពីពាក់កណ្តាលខែសីហា មកម៉្លេះ ប៉ុន្តែការដូរឈ្មោះនេះ មិនត្រូវបានបង្កឲ្យមានការងឿងឆ្ងល់ និងភ្ញាក់ផ្អើលពីសំណាក់ពលរដ្ឋទេ តែទើបតែពេលថ្មីៗនេះតែប៉ុណ្ណោះ។


ទាក់ទងនឹងចំណុចនេះ ខាងក្រុមហ៊ុនក៍មិនបានបញ្ជាក់ ពីមូលហេតុដូរឈ្មោះរមណីយដ្ឋានប្រវត្តិសាស្រ្តនេះដែរ ។
ជាមួយនឹងការដូរឈ្មោះនេះដែរ មានការមិនពេញចិត្តជាច្រើនពីចំណាក់ប្រជាពលរដ្ឋ និងអ្នកលេងហ្វេសប៊ុក ដែលនាំគ្នាលើកឡើងថា៖
William Guang ៖ អត់ទោសលោក សុំសួរថាកន្លែងនឹងជារបស់រដ្ឋឬឯកជនលោក ក្រែងជាបូកគោមែនទេ ម៉េចដូរឈ្មោះទៅជាសុខាចឹង ?
ផែង វណ្ណៈ ៖ ខ្ញុំមានការសោកស្ដាយជាខ្លាំងដែលរមនីយដ្ឋានភ្នំបូកគោ ត្រូវបានក្រុមហ៊ុន សុខា ប្ដូរឈ្មោះដើមពី រមនីយ៍ដ្ឋានឋានសួហ៌បូកគោ ទៅជា រមនីយដ្ឋាន សុខា ឋានសួហ៌ វិញ ។
ខ្ញុំបាទសូមជំទាស់ដាច់ដាច់ខាតចំពោះការដូរឈ្មោះ រមនីយដ្ឋានភ្នំបូកគោ នេះ ។
បើបងប្អូនគាំទ្រខ្ញុំសូមជួយ ចែករំលែកបន្តដើម្បីរក្សាឈ្មោះ ភ្នំបូកគោអោយនៅដដែល !
លោកក៍បានបន្ថែមថា ៖ ឱ ភ្នំបូកគោ កំពុងស្រែកថ្ងូរព្រោះប្ដូរឈ្មោះថ្មី អ្នកអំណាចគេជាសេដ្ឋី ប្ដូរឈ្មោះអ្នកថ្មី សុខា ឋានសួហ៌ ។
បូកគោកំសត់ ពេលនេះអ្នកព្រាត់ព្រោះតែដុល្លារ យើងរាស្ត្រតូចតាចបានត្រឹមសោកា ស្រក់ទឹកនេត្រាអាណិតរូបអ្នក ( បូកគោ ) ។
ចុចអាន ៖ មូលហេតុដែលនាំឲ្យ ក្រុមហ៊ុនសុខារបស់ឧកញ្ញ៉ា សុខ គង់ ដូរឈ្មោះ ឋានសួគ៌បូកគោ ទៅជា «សុខាឋានសួគ៌»