header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ស្វាយរៀងៈ បែកធ្លាយរឿងកុមារាម្នាក់ ដែលទើបតែមានអាយុ១៤ខែប៉ុណ្ណោះ មាន​អាការៈក្តៅខ្លួន ត្រូវឪពុកម្តាយនាំយកទៅពិនិត្យនៅបន្ទប់ពិគ្រោះជំងឺ​ ប្រាក់ សម្បត្តិ ប្រធានមន្ទីរពេទ្យជីភូ ហើយចាក់ថ្នាំពីរម្ជុលប្រកាច់ស្លាប់​ មុនបញ្ជូនមកដល់មន្ទីរពេទ្យបង្អែកប្រតិបត្តិជីភូ។​ ករណីនេះបានកើតឡើង​ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៧។

ម្តាយកុមារារងគ្រោះឈ្មោះ​ ភឿន​ ចី​ អាយុ២៩ឆ្នាំ​ រស់នៅភូមិសេកជ្រំ​ ឃុំស្វាតាយាន​ ស្រុកកំពង់រោទ៍ បានឲ្យដឹងថា​ កូនរបស់គាត់មានឈ្មោះ​ ហន​ ដាវិន​ ភេទប្រុស​ អាយុ១ឆ្នាំ២ខែ នៅវេលាម៉ោងប្រមាណ៦និង៣០នាទី​ ថ្ងៃទី២០ កញ្ញា​ មានអាការៈមិនសូវស្រួលខ្លួន​ ដោយរាគ និងក្អួត គាត់​ក៏នាំកូន​ទៅកន្លែងបន្ទប់ពិគ្រោះព្យាបាលរបស់លោក ប្រាក់ សម្បត្តិ ប្រធានមន្ទីរពេទ្យជីភូ ដែលមានទីតាំងនៅសង្កាត់ព្រៃអង្គុញ ក្រុងបាវិត ដើម្បីស្ទង់កម្ដៅ​ព្យាបាល ខណៈនោះលោក ប្រាក់ សម្បត្តិ ពិនិត្យឃើញកម្ដៅឡើងដល់៣៩អង្សាសេ ក៏ទាញម្ជុល និងបូមថ្នាំចាក់ពីរម្ជុលហើយប្រាប់ឲ្យ​ឪពុកម្តាយនាំកូនទៅផ្ទះវិញចុះ វានិងបានធូរស្បើយហើយតែមិនដូចបំណង គ្រាន់តែចេញផុតពីកន្លែងលោក ប្រាក់ សម្បត្តិ បានប្រហែល១០០ម៉ែត្រ ស្រាប់តែកូនរបស់គាត់ប្រកាច់សភ្នែកព្រាតធ្វើឲ្យ​រូបគាត់ និងប្តីមានការភិតភ័យយ៉ាងខ្លាំងក៏ត្រឡប់ទៅកន្លែងបន្ទប់ពិគ្រោះជំងឺ​នោះវិញម្តងទៀត តែត្រូវលោក ប្រាក់ សម្បត្តិ បញ្ជាឲ្យ​នាំទៅមន្ទីរពេទ្យប្រតិបត្តិជីភូទៅវិញពុំបានទទួលខុសត្រូវនោះទេ។

ប្រភពខាងលើ បានបន្តទៀតថា ខណៈដែលនាំកូនមកដល់មន្ទីរពេទ្យជីភូ ត្រូវគ្រូពេទ្យដែលប្រចាំនៅទីនោះដាក់អុកស៊ីហ្សែនហើយបានដាច់ខ្យល់ស្លាប់នៅម៉ោងជាង៩យប់ថ្ងៃដដែល គ្រូពេទ្យថា កូនរបស់គាត់បានស្លាប់បាត់បង់ជីវិតទៅហើយ គឺមុនពេលបញ្ជូនមកសង្រ្គោះនៅមន្ទីរពេទ្យធ្វើពួកគាត់ទាំងពីរនាក់យំសោកបោកខ្លួន ដែលមិននឹកស្មានថា កូនគាត់នៅសាច់ឲ្យ​ទ្រលុកៗហើយក៏មិនដែលឈឺធ្ងន់ធ្ងរដែរ តែមកស្លាប់និងថ្នាំពីរម្ជុលយ៉ាងដូច្នេះសោះ។

បើតាមម្តាយក្មេងរងគ្រោះបានធ្វើការសំណូមពរទៅលោកប្រធានមន្ទីរសុខាភិបាលខេត្ត និងសមត្ថកិច្ចត្រូវមានវិធានការចំពោះលោក ប្រាក់ សម្បត្តិ ឲ្យ​ទទួលខុសត្រូវចំពោះការស្លាប់កូនប្រុសរបស់គាត់ ហើយក៏សូមឲ្យ​ក្រុមគ្រូពេទ្យទាំងអស់ ជាពិសេសកន្លែងបន្ទប់ពិគ្រោះជំងឺលោក ប្រាក់ សម្បត្តិនេះតែម្តង សូមកុំគិតលុយជាធំពេក ត្រូវគិតពីរសុវត្ថិភាពអ្នកជំងឺផង ព្រោះលោក ប្រាក់ សម្បត្តិនេះ ពុំបានទទួលការព្យាបាលកូនរបស់ពួកគាត់ឲ្យ​បានត្រឹមនោះទេដោយមានអ្នកជំងឺ​ច្រើនដេកនៅផ្ទះរបស់លោកហើយចាក់ថ្នាំពីរម្ជុលឲ្យ​ត្រលប់ទៅផ្ទះវិញដោយមិនបានពិនិត្យរកជំងឺនោះថា ជាជំងឺអ្វីហាក់បីដូចជាមើលងាយមើលថោកដល់ជីវិតមនុស្សពេកហើយ។

ពាក់ពន្ធ័និងករណីលោក ប្រាក់ សម្បត្តិ ចាក់ថ្នាំពីរម្ជុលសម្លាប់ក្មេង១៤ខែនេះ លោកបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានតាមទូរសព្ទ័ថា ក្មេងហ្នឹងវារាកហើយក្អួតមកពិនិត្យព្យាបាលនៅកន្លែងលោក ហើយលោកក៏បានចាក់ថ្នាំឲ្យ​ពីរម្ជុលហើយបានឲ្យ​ត្រឡប់ទៅផ្ទះវិញ ដោយក្មេងនេះចេះតែប្រកាច់ក៏បញ្ជូនមកមន្ទីរពេទ្យជីភូវិញ ហើយលោកថា គ្រូពេទ្យជួយអស់លទ្ធភាពហើយមិនដឹងធ្វើមិចទេ។ ចំណែកលោក គុជ ស៊ីថា អនុប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈពង្រឹងក្រុមគ្រូពេទ្យមិនអាចសុំការបំភ្លឺបានទេ នៅព្រឹកថ្ងៃទី២៣ នេះ ។

តែទោះបីជាយ៉ាងណា ប្រជាពលរដ្ឋម្នាក់បានលើកឡើបានឲ្យ​ដឹងថា វាជាកំហុសមួយដែលមិនអាចទទួលយកបាន ចំពោះលោកវេជ្ជបណ្ឌិត ប្រាក់ សម្បត្តិ បើនៅផ្ទះរបស់គាត់មិនអាចទទួលជំងឺនេះបាន ម្ដ៉េចមិនឲ្យគេទៅសម្រាក​នៅមន្ទីរពេទ្យជីភូ បើស្ថិតនៅជិតផ្ទះរបស់លោកដែរនោះ តើលោក គុជ ស៊ីថា ដែលជាប្រធានគណៈគ្រូពេទ្យខេត្តដែលល្បីខាង អនុវត្តច្បាប់ ស្ដង់ដារពីរ នឹងមានវិធានការយ៉ាងណា ចំពោះគ្រូពេទ្យដែលមានកំហុសបែបនេះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post