
វីដេអូ ប្អូនតូចនៅជនបទបង្ហាញសំនៀងយ៉ាងក្រអួន នៅក្នុងបន្ទប់សាលារៀនកាលពីថ្ងៃម្សិលមិញបានធ្វើឲ្យមហាជនទាំងអ្នកសិល្បៈ និងទស្សនិកជនជាច្រើនចាប់អារម្មណ៍សម្ដែងការកោតសរសើរចំពោះទឹកដមសំឡេង ពីរោះកម្របានជួប។ ភ្លាមៗនេះដែរលោក ចា រទ្ធី អ្នកគ្រប់គ្រងកម្មវិធីតន្ត្រីប្រចាំស្ថានីយទូរទស្សន៍ អាស៊ីអាគ្នេយ៍ ក៏បានប្រកាស សុំឲ្យប្រិយមិត្តអ្នកស្គាល់ប្អូនប្រុសរូបនេះជួយផ្ដល់អាសយដ្ឋានមកលោក ដើម្បីលោកអញ្ជើញរូបគេមកច្រៀងក្នុងកម្មវិធីតន្ត្រី ដោយលោកបានអះអាងថា នឹងចំណាយសព្វបែបយ៉ាងទាំងការធ្វើដំណើរស្នាក់នៅ ហូបចុក និងតម្លៃខ្លួនបង្ហាញសមត្ថភាពផងដែរ។
ចេតនាដ៏ល្អរបស់លោក ចា រទ្ធី ខាងលើនេះបង្ហាញឲ្យឃើញថា លោកពិតជាយកចិត្តទុកដាក់ខ្លាំងចំពោះកុមារដែលជាទំពាំងស្នងឫស្សី ផ្នែកសិល្បៈ ដែលមានសមត្ថភាព តែគ្មានឱកាស ក៏ដូចជាលទ្ធភាព និងអ្នកដឹកនាំមកបង្ហាញទេពកោសល្យរបស់ខ្លួន។ ដូច្នេះហើយតារារយៈព័ត៌មាននេះKqubeក៏សូមអំពាវនាវបន្ថែម ប្រសិនបើមានអ្នកបានស្គាល់សូមជួយផ្ដល់អាសយដ្ឋាន ឬលេខទូរស័ព្ទប៉ាម៉ាក់របស់ក្មេងប្រុសម្នាក់នេះដោយអនុគ្រោះ៕