
នារីស្រស់ស្អាតម្នាក់ ដែលមានគណនីយ ហ្វេសប៊ុក ឈ្មោះ TaTa Ellee បានប្រាប់រឿងមួយដែលមនុស្សគ្រប់គ្នាមានការប្រុងប្រយ័ត្ន និងកុំឲ្យក្លាយជាជនរងគ្រោះដូចនាងព្រោះតែចាញ់បោកគ្រូទាយចំនាស់ម្នាក់។
ជាក់ស្ថែង នារីស្រស់ស្អាតម្នាក់នេះ បានសរសេររៀបរាប់ដំណើរសាច់រឿងរបស់នាងយ៉ាងដូច្នេះថា:
សូមជួយshare ផង
ជួបហើយៗ 😲😲 បោកទាំងព្រឹក លោកអើយ ..... អ្នកទាំងអស់គ្នា បើមានមនុស្សចាស់ហៅ មើលសន្លឹកបៀរ សូមកុំមើលដាច់ខាត ប្រយត្ន័ដូចខ្ញុំ 😕😕 មុនមើល ប្រាប់ថា មើលអស់តែ 1000រ 2000រ ទេចៅយាយ 👉 ខ្ញុំថាមិនមើលទេ តែ ឃើញគាត់ចាស់ អាណិត..... ស្រាប់តែ មើលរួច អោយខ្ញុំយកលុយ1$ នឹងទឹកក1ដប សុត្រចុះសូត្រឡើង ហុចអោយខ្ញុំ ហើយទារខ្ញុំ 50$ 🙄 ខ្ញុំឡើងភ្ញាក់ 😏😏 ពេលមើល នឹង ខ្ញុំឡើងភាំងអស់ គិតអី មិនចេញទេ តែសំណាងណាស់ ដែលខ្ញុំមិនបានស្ពាយកាបូបលុយ ដូចរាល់ដង កុំអីប្រហែលប្រមូលលុយអោយគេអស់ហើយ
👉👉👉 គាត់និយាយថា បើមិនអោយគ្រប់ទេ ប្រយត្ន័ ណានាង គ្រូកំពង់ស្ពឺកុំ លេង ហើយ កុំអោយមាត់ធំ ដាក់គាត់ 😟😟 ខ្ញុំនៅតែឯង ភ័យណាស់ មិនដឹងថា គាត់សូត្រ អីទេ ខ្ញុំឡើង ស្លុង តាមគាត់ អស់ហើយ ពេលនឹង ក្នុងខ្លួន មាន 20000រ ទេ ក៌សុំគាត់ថា 20000រ បានហើយអុំ ...... គាត់ថាកុំតថ្លៃ ជាមួយគ្រូ គាត់ក៍បានកត់លេខ ទូរសព្ទ័ ហើយ ប្រាប់ញុមថាលេខគាត់ ញុមក៌ប្រាប់គាត់ថា ចឹងអុំ យក20000រ សិនទៅ ចាំញុមមានគ្រប់ ញុម callទៅអុំ ហើយអោយអុំ អោយគ្រប់ 50$ 😏😏 និយាយត្រង់ ញុម មិនមែនខ្លាចគាត់ទេ តែញុមខ្លាចគាត់ ធ្វើអំពើ ខ្ញុំ ព្រោះសម័យនេះ មិនបានទេ មានតែ និយាយ លោមសិនទៅ ទម្រាំ គាត់ព្រម ..... ឱ លោកអើយ លើកទី1 ហើយសំរាប់ជីវិតខ្ញុំ 😲😲 ជៀសបានសូម ជៀសទៅ អ្នកទាំងអស់គ្នា កុំអោយ ឃើញចាស់ អាណិត ដូចខ្ញុំ ព្រោះចាស់សម័យនេះទុកចិត្ត មិនបានទេ 😒😒
ស្តាយណាស់ដែលខ្ញុំមិនបានថតរូបគាត់ តែភិនភាគគាត់គឺ រាងខ្មៅ ស្គម តូច សក់ខ្លី ស្ពាយកាបូបចំហៀង បង់ករ ក្រមារ ពាក់អាវនឹងសំពត់រាងចាស់ ហើយអាយុ ខ្ទង់60ជាង 😏
សូមជួយ share អោយអ្នកផ្សេង ដឹងផង 👍👍👍

ប្រភព: princess.emoya.3