
ដំណើរសិល្បៈមានការរីកចម្រើនឡើង បានបន្លប់ខ្សែជីវិតជាក្មេងកំព្រា ធ្លាប់រស់នៅក្នុងភាពឯកា ក្លាយជាកវី វ័យក្មេងមួយរូប ដែលមានមហិច្ឆិតា ខ្ពស់ក្នុងការ លើកស្ទួយសិល្បៈខ្មែរ ។ កវីស៊ីឈ្នួលវ័យ២២ឆ្នាំរូបសង្ហារ ឆេង ទីម៉ា ក៏បង្ហាញក្តីសង្ឃឹមថា«ថ្ងៃណាមួយខ្ញុំនឹងក្លាយជាតារាចម្រៀងមួយរូប ដែលអាចផលិតស្នាដៃថ្មីដោយខ្លួនឯងដោយមិនចម្លងពីសាសន៍ដទៃ»។
លោក ឆេង ទីម៉ា មានអាយុក 22ឆ្មាំ លោកជា ក្មេងកំព្រាដែលមានស្រុកកំណើត នៅ កោះកំពង់ត្រុំ ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។ ឆេង ទីម៉ា រហ័សនាមកវីស៊ីឈ្នួល ដោយមានការជំរុញ ពីអ្នកជុំវិញខ្លួន ជាមួយនឹងដុងសិល្បៈប៉ិនប្រសប់ពីកំណើត បានប្រែក្លាយ និងអ្នកនិពន្ធបទចម្រៀងថ្មីឱ្យផលិតកម្មចម្រៀង។
ឆេង ទីម៉ា កូនកំព្រាក្លាយជាតារាសិល្បៈរូបសង្ហារ ងារលើវិថីសិល្បៈចម្រៀងជាកវី ស៊ីឈ្នូល ឆេង ទីម៉ា ក៏បានបង្ហាញឲ្យដឹងទៀតថា « ខ្ញុំបានត្រៀមចេញបទចម្រៀងដែលជាស្នាដៃថ្មីរបស់ខ្ញុំជាច្រើនបទ ដើម្បីរួមចំណែកក្នុងការលើកស្ទួយដល់ការនិពន្ធបទភ្លេងថ្មី និងចង់បម្រើអារម្មណ៍បងប្អូនមិត្តអ្នកស្តាប់»។
ឆេង ទីម៉ា ពេលថ្មីៗខ្ញុំនេះបានចេញបទថ្មីរបស់ខ្ញុំមួយបទដែលមានចំណងជើងថា “ជីវិតធ្លាប់តែកំព្រា”។ ផ្ទុយទៅវិញ លោកតែមានក្ដីស្រម៉ៃនឹងការខិតខំខ្ពស់ដើម្បីសម្រេចបំណងប្រាថា្នរបស់លោក ជាពិសេស គឺក្ដីស្រម៉ៃក្នុងវិស័យសិល្បៈ។
អំណោយផលពីកំណើតមិនថាតែរូបរាង សម្លេង និង ការលេងស្ទីលប្លែកៗរបស់លោក បានធ្វើអោយក្ដីស្រម៉ៃរបស់លោកក្លាយជាការពិតបន្ទិចម្តងៗ។
ទីបំផុត លោកបានផ្តាស់ប្ដូរខ្លួនពីក្មេងធម្មតាម្នាក់ រហូតក្លាយជាអ្នកដឹងនាំ នឹង អ្នកផលិតបទចម្រៀងថ្មី អោយផលិតកម្មរធំៗមួយចំនួនផងដែរ តែសុំមិនបញ្ចេញឈ្មោះ តែនេះមិនមែនជាទីបញ្ចប់នៃក្ដីស្រម៉ៃរបស់លោកឡើយ ។
ឆេង ទីម៉ា បន្ទាប់ពីបានចេញបទនេះ លោកបានទទួលការគាំទ្រជាច្រើន រហូតធ្វើអោយលោកកាន់តែមានជំនឿងចិត្តថាលោកនឹង ខិតខំអោយកាន់តែខ្លាំងដើម្បី បំពេញចិត្តមិត្តអ្នកគាំទ្រ។
“យើងជាខ្មែរត្រូវតែបង្កើនស្នាដៃ ហើយគាំទ្រអបអរជួយអោយស្នាដៃ ……” ជាឃ្លាដែលមានន័យ ក្នុងបទចម្រៀងនេះ ព្រោះថា មិនមាននរណានិងផ្ដល់កម្លាំចិត្តបានយ៉ាងល្អដូចជាខ្មែរដូចគ្នានោះឡើយ ។
សូមស្ដាប់បទចម្រៀងដែល លោក និពន្ធទាំងអស់គ្នា ៖







