Sponsor
អាម៉ាប៉ាប៉ាញ៉ូស

រយៈពេលចុងក្រោយនេះ បន្ទាប់ពីលទ្ធផលប្រឡង មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បានចេញលទ្ធផលមក យើងសង្កេតឃើញថា មានការបង្ហោះ ដែលបង្ហាញពីលទ្ធផលរបស់ខ្លួន តាមបណ្ដាញសង្គមហ្វេសប៊ុក ដោយអ្នកខ្លះ បានបង្ហាញទាំងរង្វាន់លើកទឹកចិត្តផ្សេងៗ ដែលទទួលបានផងដែរ។

ងាយមកមើលគណនីហ្វេសប៊ុក តូច លក្ខណា នេះវិញ ពិតជាប្លែកនិងគួរជាទីរំភើបជំនួស ដោយគាត់ជាប់ត្រឹមនិទ្ទេស E ទេ ប៉ុន្តែលទ្ធផលដែលទទួលបានពី អ្នកមានគុណរបស់គាត់វិញ គឺនឹកស្មានមិនដល់ តែម្ដង។ ខាងក្រោមនេះជាការថ្លែងអំណរគុណរបស់គាត់ ៖

 អរគុណអ្នកមានគុណទាំងពីរខ្លាំងណាស់សម្រាប់កាដូរមួយនេះ អរគុណដែលលោកមិនស្តីបន្ទោសរឿងលទ្ធផលត្រឹម E អរគុណសម្រាប់គ្រប់យ៉ាងដែលផ្តល់អោយកូនរហូតមក ។ មានថ្ងៃនេះដោយសារលោកទាំងពីរ Toch Yan និង Neang Lun

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor